Ethionamide
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរបេងសួត និង ជំងឺរបេងផ្សេងទៀត។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:នៅថ្ងៃដំបូង លេប1ថ្ងៃ0.3g បែងចែកជា1~3ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ បង្កើនកម្រិតបន្តិចម្ដងៗដល់ 0.5~0.7g បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ ត្រូវប្រើរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហម បាត់បង់ចំណង់អាហារ អារម្មណ៍មិនស្រួលក្នុងក្រពះ ក្អួតចង្អោរ ក្រហាយក្នុងទ្រូង ឈឺក្រពះ រាករូស ឈឺក្បាល គេងមិនលក់ អារម្មណ៍មិនស្ងប់ វិលមុខ ធ្លាក់ទឹកចិត្ត ញាណនៅអវៈយវៈចុះខ្សោយ មុខងារក្រពេញទីរ៉ូអ៊ីតធ្លាក់ចុះ ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង(បញ្ហាថ្លើមធ្ងន់ធ្ងរ) 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថព្យាបាលជំងឺរបេងផ្សេងទៀត - អាចប៉ះពាល់ដល់មុខងារថ្លើម ដូច្នេះ គួរតាមដានមុខងារថ្លើមជាប្រចាំ។ ・ឱសថCycloserine - អាចធ្វើអោយផលរំខានឱសថងាយកើតឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ករណីប្រើឱសថនេះរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត គួរតាមដានមុខងារថ្លើមរបស់អ្នកជំងឺជាប្រចាំ។ 
- 
                    សកម្មភាពឱសថជាឱសថប្រឆាំងបាក់តេរីរបេង ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAនិងប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់រានឬកើនចំនួនបាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
