Ethanol
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការសម្លាប់មេរោគ:
- នៅលើស្បែកនិងដៃ
- នៅលើស្បែកដែលទទួលការវះកាត់
- នៅលើឧបករណ៍បរិក្ខារពេទ្យ។
សម្គាល់:ចំពោះបាក់តេរីនិងវីរុសមួយចំនួន(បាក់តេរីAnthrax បាក់តេរីតេតាណុស ជាដើម) អេតាណុលមិនមានប្រសិទ្ធិភាពកម្ចាត់នោះឡើយ។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・ស្បែកឬភ្នាសដែលមានរបួស។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្រហាយស្បែក។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើក្នុងបរិមាណច្រើននិងរយៈពេលយូរ អាចធ្វើអោយមានអាការៈដូចជាឈឺក្បាល ក្រហាយ។ល។
-
សកម្មភាពឱសថ
សារធាតុអេតាណុលងាយជ្រៀតចូលទៅក្នុងមេរោគនិងមានប្រសិទ្ធិភាពកម្ចាត់មេរោគដោយធ្វើអោយប្រូតេអ៊ីនឬស្រទាប់ខ្លាញ់នៃកោសិកាមានលក្ខណៈប្រែប្រួល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp