Ethambutol hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរបេងសួត ជំងឺរបេងផ្សេងទៀត និង ជំងឺឆ្លងបាក់តេរីម៉ៃកូមិនមែនរបេង(Nontuberculous mycobacterial infection)រួមទាំងជំងឺMycobacterium avium complex(MAC)។
-
កម្រិតប្រើប្រាស់
ករណីជំងឺរបេងសួតនិងជំងឺរបេងផ្សេងទៀត:
មនុស្សពេញវ័យ:លេប1ថ្ងៃ0.75~1g បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងទម្ងន់។ គួរប្រើរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត។
ករណីជំងឺឆ្លងបាក់តេរីម៉ៃកូមិនមែនរបេង(Nontuberculous mycobacterial infection)រួមទាំងជំងឺMycobacterium avium complex(MAC):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង0.5~0.75g។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់និងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ1g។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានជំងឺរលាកសរសៃចក្ខុវិញាណ - អាចប៉ះពាល់ចក្ខុវិញាណកាន់តែធ្ងន់ធ្ងរ
・អ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកញៀនស្រា - អ្នកជំងឺទាំងនេះអាចនឹងកំពុងមានបញ្ហាចក្ខុវិញាណរួចទៅហើយ ដូច្នេះអាចប៉ះពាល់ចក្ខុវិញាណកាន់តែធ្ងន់ធ្ងរ
・ទារកនិងកុមារក្រោមអាយុ6ឆ្នាំ - ពិបាកនឹងសម្គាល់ដឹងអំពីរោគសញ្ញានៃផលប៉ះពាល់ចក្ខុវិញាណអោយបានទាន់ពេលវេលា។
-
ផលរំខាន
ផលរំខានរួមមាន គំហើញនៃភ្នែកធ្លាក់ចុះ ស្ពឹកជើង ក្ដៅខ្លួន ឡើងកន្ទួលក្រហម រមាស់ រវើរវាយ អារម្មណ៍មិនស្ងប់ គេងមិនលក់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- គំហើញនៃភ្នែកធ្លាក់ចុះ ពិបាកបែងចែកពណ៌ (ចក្ខុវិញាណខុសប្រក្រតី)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង(ជំងឺថ្លើមធ្ងន់ធ្ងរ)
- ពិបាកដកដង្ហើម បែកញើសទាំងត្រជាក់ រមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្តៅខ្លួន ស្នាមក្រហមលើស្បែក ពងទឹកលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ចេញឈាមក្រោមស្បែក(រោគសញ្ញប្លាកែតថយចុះ)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថRifampicin - អាចធ្វើអោយផលរំខានដែលប៉ះពាល់ដល់ចក្ខុវិញាណកាន់តែងាយកើតឡើង
・ឱសថព្យាបាលជំងឺរបេងផ្សេងទៀត(Rifampicin, Isoniazid ជាដើម) - អាចប៉ះពាល់ដល់មុខងារថ្លើមធ្ងន់ធ្ងរ ដូច្នេះត្រូវតាមដានមុខងារថ្លើមជាប្រចាំ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខានប៉ះពាល់ដល់ចក្ខុវិញាណ ដូច្នេះគួរតាមដានរោគសញ្ញាទាក់ទងនឹងគំហើញនៃភ្នែកជានិច្ច។
・ករណីប្រើឱសថនេះរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត គួរតាមដានមុខងារថ្លើមរបស់អ្នកជំងឺជាប្រចាំ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីរបេង ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតNucleic acid (DNAឬRNA) ធ្វើអោយបាក់តេរីមិនអាចរស់រានឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp