Etelcalcetide hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីតកើនឡើង(Hyperparathyroidism) ចំពោះអ្នកជំងឺដែលទទួលការលាងឈាមជាប្រចាំ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ នៅដំណាក់កាលដំបូង ប្រើក្នុងកម្រិត 1ដង 5mg 1សប្ដាហ៍3ដង ដោយចាក់បញ្ចូលទៅក្នុងផ្នែកសរសៃវ៉ែននៃវដ្ដលាងឈាម នៅពេលត្រូវបញ្ចូលឈាមវិញបន្ទាប់ពីច្រោះរួច។

      បន្ទាប់ពីនោះ ត្រូវតាមដានកម្រិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត(PTH)និងកម្រិតកាល់ស្យូមក្នុងឈាម ដើម្បីកំណត់កម្រិតប្រើប្រាស់ក្នុងចន្លោះ 1ដង2.5~15mg 1សប្ដាហ៍3ដង ដោយចាក់បញ្ចូលទៅក្នុងផ្នែកសរសៃវ៉ែននៃវដ្ដលាងឈាម នៅពេលត្រូវបញ្ចូលឈាមវិញបន្ទាប់ពីច្រោះរួច។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះធ្វើអោយកម្រិតកាល់ស្យូមក្នុងឈាមធ្លាក់ចុះ ដូច្នេះ មុននឹងប្រើប្រាស់ឱសថនេះ ត្រូវពិនិត្យបញ្ជាក់ថាកម្រិតកាល់ស្យូមក្នុងឈាមរបស់អ្នកជំងឺមិនស្ថិតក្នុងស្ថានភាពទាបនោះទេ (ជាទូទៅ ត្រូវមានកម្រិតចាប់ពី8.4mg/dLឡើងទៅ)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp