Etanercept

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) និង ជំងឺរលាកសន្លាក់នៅវ័យក្មេង(Juvenile idiopathic arthritis, JIA)ដែលមានរោគសញ្ញានៅសន្លាក់ជាច្រើន។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis):

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 10~25mg, 2ដងក្នុង1សប្ដាហ៍ ឬ 1សប្ដាហ៍1ដង25~50mg ដោយលាយជាមួយទឹកសម្រាប់លាយថ្នាំចាក់1mL រួចចាក់ក្រោមស្បែក។

      ・ករណីជំងឺរលាកសន្លាក់វ័យក្មេង(Juvenile idiopathic arthritis, JIA)ដែលមានរោគសញ្ញានៅសន្លាក់ជាច្រើន:

      កុមារ:ប្រើ1ថ្ងៃ1ដង 0.2~0.4mg/kg, 2ដងក្នុង1សប្ដាហ៍ ចាក់ក្រោមស្បែក។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ25mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)ឬអ្នកដែលមានហានិភ័យនៃការកើតជំងឺនេះ។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានអាការៈផ្សេងៗដោយសារជំងឺរបេង។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺខូចស្រទាប់ជុំវិញសរសៃប្រសាទ(Demyelinating disease) ដូចជា ជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis) ជាដើម។

      ・អ្នកដែលមានជំងឺខ្សោយបេះដូងCongestive heart failure។

    • ផលរំខាន

      ផលរំខានរួមមាន ជំងឺឆ្លង(រលាកច្រមុះឬបំពង់ក រលាកទងសួតជាដើម) ឈឺឬហើមឬរមាស់នៅកន្លែងចាក់ថ្នាំ ឡើងកន្ទួលក្រហម រមាស់ ឈឺក្បាល រាករូសឬទល់លាមក ឈឺពោះ វិលមុខ ក្ដៅខ្លួន ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន រងាញាក់ អស់កម្លាំង (អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកសួត ជំងឺឆ្លងមេរោគផ្សិត ជាដើម)

      - ក្ដៅខ្លួនតិចៗរយៈពេលយូរ ក្អក(លើសពី2សប្ដាហ៍) អស់កម្លាំង (ជំងឺរបេង)

      - ឡើងកន្ទួលក្រហម ហើមខ្លួន ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន ឈឺបំពង់ក ទឹកមុខស្លេកស្លាំង (ប៉ះពាល់មុខងារនៃប្រព័ន្ធឈាមធ្ងន់ធ្ងរ)

      - ភ្នែកមើលមិនច្បាស់ មើលឃើញបែងភាគ ស្ពឹកនិងឈឺនៅដៃជើង មិនអាចធ្វើចលនាបាន (ជំងឺខូចស្រទាប់ជុំវិញសរសៃប្រសាទ(Demyelinating disease))

      - ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ពងទឹកឬរលាត់លើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថSalazosulfapyridine - អាចធ្វើអោយចំនួនគ្រាប់ឈាមសធ្លាក់ចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ទារកដែលកើតពីម្ដាយដែលប្រើប្រាស់ឱសថនេះក្នុងអំឡុងពេលមានផ្ទៃពោះ អាចនឹងមិនមានលទ្ធភាពគ្រប់គ្រាន់ទប់ទល់នឹងការទទួលវ៉ាក់សាំងរស់(Live vaccine) ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះអាការៈផ្សេងៗដែលកើតមានលើទារក។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺឆ្លង ជំងឺរបេង និង ជំងឺខូចស្រទាប់ជុំវិញសរសៃប្រសាទ(Demyelinating disease) ព្រោះវាអាចធ្វើអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺមិនត្រូវចាក់វ៉ាក់សាំងរស់(Live vaccine)នោះទេ ព្រោះប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺអាចនឹងមិនមានលទ្ធភាពទប់ទល់នឹងមេរោគដែលនៅក្នុងវ៉ាក់សាំង។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃសារធាតុTNFαដែលមានតួនាទីនៅក្នុងប្រព័ន្ធភាពស៊ាំនិងបង្កជាអាការៈរលាកឬឈឺចាប់ផ្សេងៗ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp