Eszopiclone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈគេងមិនលក់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ:លេប1ដង 2mg នៅមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺ3mg។

      - មនុស្សចាស់:លេប1ដង1mg នៅមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺ 2mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថZopiclone។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិត(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានមុខងារដកដង្ហើមកំពុងធ្លាក់ចុះទាបកម្រិតធ្ងន់ធ្ងរ ដូចក្នុងករណីជំងឺខ្យល់ដក់ក្នុងសួត ជំងឺហឺត ជំងឺសរសៃឈាមខួរក្បាលដំណាក់កាលស្រួចស្រាវ ជាដើម។

    • ផលរំខាន

      ជីវ្ហាវិញាណមានបញ្ហា គេងលក់មួយភាំងៗ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើចំពោះអាការៈពិបាកងងុយគេងនៅពេលចូលគេងដំបូង និង អាការៈភ្ញាក់ពាក់កណ្ដាលយប់។

      ・ទោះជាប្រើឱសថនេះរយៈពេលវែង ក៏មិនសូវមានហានិភ័យនៃការកើតមានផលរំខាននោះទេ។

      ・ជាប្រភេទឱសថដែលសកម្មភាពឱសថមានរយៈពេលខ្លីខ្លាំង។

    • សកម្មភាពឱសថ

      ភ្ជាប់ទៅនឹងគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីន(Benzodiazepine or BZD receptor) ដើម្បីជម្រុញដំណើរការទប់ស្កាត់សកម្មភាពខួរក្បាលរបស់សារធាតុGABA។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp