Estriol Tripropionate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺឈានចូលវ័យចំណាស់(Climacteric disorder)

      - ជំងឺរលាកទ្វារមាស

      - ជំងឺរលាកបំពង់កស្បូននិងរលាត់នៅមាត់កស្បូន

      - ប្រើដើម្បីធ្វើអោយកស្បូនមានលក្ខណៈទន់នៅពេលស្ត្រីសម្រាលកូន។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង 5~10mg រៀងរាល់1សប្ដាហ៍ឬ10ថ្ងៃ ចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ ករណីប្រើដើម្បីធ្វើអោយកស្បូនមានលក្ខណៈទន់នៅពេលស្ត្រីសម្រាលកូន ប្រើ1ដង10mg ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។

      ・អ្នកដែលកំពុងមានជំងឺភ្នាសក្នុងស្បូនឡើងក្រាស់(Endometrial hyperplasia)ដែលមិនទាន់ទទួលការព្យាបាល។

      ・អ្នកដែលធ្លាប់មានជំងឺមហារីកសុដន់។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះសរសៃឈាមនៅក្នុងសួតដោយសារកំណកឈាម(Pulmonary embolism )។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺស្ទះសរសៃឈាមអាកទែរដោយសារកំណកឈាម(ជំងឺស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល ជំងឺទាក់ទងនឹងសរសៃឈាមបេះដូង ជាដើម)។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ធ្លាក់ឈាម ឈឺដោះ តឹងដោះ ក្រហមឬឈឺចាប់ឬរឹងនៅកន្លែងចាក់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ហើមនិងឈឺនៅជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល (ជំងឺកំណកឈាម(Thrombosis))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមនៃឱសថទាំងនេះថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះនោះទេ លើកលែងករណីប្រើដើម្បីធ្វើអោយកស្បូនមានលក្ខណៈទន់នៅពេលស្ត្រីសម្រាលកូន។

      ・ការប្រើប្រាស់ឱសថនេះនៅមុនពេលសម្រាល អាចធ្វើអោយការបញ្ចេញទឹកដោះមានការថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះនៅមុនពេលសម្រាល អាចធ្វើអោយការបញ្ចេញទឹកដោះមានការថយចុះ។

    • សកម្មភាពឱសថ

      ឱសថនេះមានទម្រង់និងសកម្មភាពដូចទៅនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen)នៅក្ហុងរាងកាយ។ កង្វះឬអតុល្យភាពនៃអរម៉ូននេះនៅក្នុងរាងកាយអាចបង្កជាជំងឺផ្សេងៗ។

      ឱសថEstriol Tripropionateនេះ មានប្រសិទ្ធិភាពខ្លាំងនិងបន្តយូរជាងឱសថEstriol។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp