Estriol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺឈានចូលវ័យចំណាស់(Climacteric disorder)

      - ជំងឺរលាកទ្វារមាស

      - ជំងឺរលាកបំពង់កស្បូននិងរលាត់នៅមាត់កស្បូន

      - ជំងឺពុកឆ្អឹងវ័យចាស់។

      ករណីថ្នាំសុលតាមទ្វារមាស:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺរលាកទ្វារមាស

      - ជំងឺរលាកបំពង់កស្បូននិងរលាត់នៅមាត់កស្បូន។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើដើម្បីធ្វើអោយកស្បូនមានលក្ខណៈទន់នៅពេលស្ត្រីសម្រាលកូន។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ជំងឺឈានចូលវ័យចំណាស់(Climacteric disorder) ជំងឺរលាកទ្វារមាស ជំងឺរលាកបំពង់កស្បូននិងរលាត់នៅមាត់កស្បូន:

      លេប1ដង0.1~1.0mg 1ថ្ងៃ1~2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ជំងឺពុកឆ្អឹងវ័យចាស់:

      លេប1ដង1.0mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំសុលតាមទ្វារមាស:

      ប្រើ1ថ្ងៃ1ដង 0.5~1.0mg សុលតាមទ្វារមាស។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      ប្រើ1ថ្ងៃ5~20mg ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។

      ・អ្នកដែលកំពុងមានជំងឺភ្នាសក្នុងស្បូនឡើងក្រាស់(Endometrial hyperplasia)ដែលមិនទាន់ទទួលការព្យាបាល។

      ・អ្នកដែលធ្លាប់មានជំងឺមហារីកសុដន់។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះសរសៃឈាមនៅក្នុងសួតដោយសារកំណកឈាម(Pulmonary embolism )។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺស្ទះសរសៃឈាមអាកទែរដោយសារកំណកឈាម(ជំងឺស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល ជំងឺទាក់ទងនឹងសរសៃឈាមបេះដូង ជាដើម)។

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ករណីថ្នាំសុលតាមទ្វារមាស:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ករណីថ្នាំចាក់:

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះសរសៃឈាមនៅក្នុងសួតដោយសារកំណកឈាម(Pulmonary embolism )។

    • ផលរំខាន

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ធ្លាក់ឈាម ឈឺដោះ តឹងដោះ ចង់ក្អួត បាត់បង់ចំណង់អាហារ កើនទម្ងន់ វិលមុខ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ហើមនិងឈឺនៅជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល (ជំងឺកំណកឈាម(Thrombosis))។

      ករណីថ្នាំសុលតាមទ្វារមាស:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ឈឺដោះ តឹងដោះ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឡើងកន្ទួលក្រហម ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ហើមនិងឈឺនៅជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល (ជំងឺកំណកឈាម(Thrombosis))។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមនៃឱសថទាំងនេះថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារមាស:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះនោះទេ។

      ករណីថ្នាំចាក់:

      ・ការប្រើប្រាស់ឱសថនេះនៅមុនពេលសម្រាល អាចធ្វើអោយការបញ្ចេញទឹកដោះមានការថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប:

      ・ករណីប្រើប្រាស់ឱសថនេះនៅក្នុងការព្យាបាលជំងឺពុកឆ្អឹងវ័យចាស់ អ្នកជំងឺគួរទទួលការពិនិត្យកំហាប់ឆ្អឹងនៅក្រោយពេលប្រើឱសថនេះបានរយៈពេល6ខែទៅ1ឆ្នាំ ប្រសិនបើមិនឃើញស្ថានភាពល្អប្រសើរជាងមុនទេ គួរផ្លាស់ប្ដូរវិធីព្យាបាលផ្សេង។

      ករណីថ្នាំចាក់:

      ・ការប្រើប្រាស់ឱសថនេះនៅមុនពេលសម្រាល អាចធ្វើអោយការបញ្ចេញទឹកដោះមានការថយចុះ។

      ・ជាទូទៅ គេចាក់បញ្ចូលឱសថនេះតាមសាច់ដុំ។

    • សកម្មភាពឱសថ

      ឱសថនេះមានទម្រង់និងសកម្មភាពដូចទៅនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen)នៅក្ហុងរាងកាយ។ កង្វះឬអតុល្យភាពនៃអរម៉ូននេះនៅក្នុងរាងកាយអាចបង្កជាជំងឺផ្សេងៗ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp