Estramustine phosphate sodium hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ លេប1ដង 313.4mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុEstradiol ឬ សារធាតុNitrogen mustard។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺស្ទះកំណកឈាម (ជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ជំងឺស្ទះកំណកឈាមក្នុងខួរក្បាល ជំងឺស្ទះកំណកឈាមក្នុងសួត។ល។) ឬ ជំងឺទាក់ទងនឹងសរសៃឈាមបេះដូងធ្ងន់ធ្ងរ

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺដំបៅក្រពះពោះវៀន។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងដោះដូចស្ត្រី មិនឃ្លានអាហារ ហើម រោគសញ្ញាខ្វះឈាម មុខងារថ្លើមមានបញ្ហា ក្អួតចង្អោរ ការរំលាយអាហារមិនបានល្អ ឈឺពោះ រាករូស។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ស្ពឹកដៃជើង ឈឺទ្រូង ពិបាកដកដង្ហើម (ជំងឺស្ទះដោយសារកំណកឈាម(Thromboembolism))

      - ឈឺទ្រូង ថប់ទ្រូង ដកដង្ហើមដង្ហក់ ហើមពេញខ្លួន (ជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង ជំងឺខ្សោយមុខងារបេះដូង)

      - អាការៈហើមមុខ អណ្ដាត បំពង់សម្លេង ពិបាកដកដង្ហើម (រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))

      - ក្អកស្ងួត ពិបាកដកដង្ហើម ឈឺទ្រូង (ទឹកដក់ក្នុងទ្រូង)

      - មិនឃ្លានអាហារ អស់កម្លាំងពេញខ្លួន ភ្នែកនិងស្បែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថEnalapril maleate ឱសថAlacepril ឱសថImidapril hydrochloride) - អាចបង្កជារោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema)

      ・ទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោ អាហារដែលផ្ទុកកាល់ស្យូមច្រើន ឱសថកាល់ស្យូម - ការប្រើក្នុងពេលតែមួយអាចរំខានដល់ការស្រូបសារធាតុឱសថ ធ្វើអោយប្រសិទ្ធិភាពនៃឱសថEstramustineថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ឱសថនេះមិនប្រើចំពោះស្ត្រីទេ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោ អាហារដែលផ្ទុកកាល់ស្យូមច្រើន និង ឱសថកាល់ស្យូម អាចរំខានដល់ការស្រូបសារធាតុឱសថនិងធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ ដូច្នេះគួរចៀសវាងប្រើរួមគ្នា។

    • សកម្មភាពឱសថ

      ឱសថនេះជាសារធាតុដែលបានប្រតិកម្មភ្ជាប់សម្ព័ន្ធគីមីរវាងសារធាតុEstradiolនិងសារធាតុNitrogen mustard។

      ឱសថនេះនឹងទៅប្រមូលផ្ដុំនៅជាលិកាមហារីកដោយសារវត្តមាននៃEstramustine binding protein(EMBP)ដែលស្ថិតនៅតែលើជាលិកាមហារីកក្រពេញប្រូស្តាតប៉ុណ្ណោះ។ ឱសថនេះបង្អាក់ការកើនឡើងនៃកោសិកាមហារីកដោយមានសកម្មភាពរារាំងដំណើរការផ្ដុំគ្នានៃMicrotubuleនៅក្នុងកោសិកា។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp