Estradiol + Norethisterone acetate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញាទាក់ទងនឹងសរសៃប្រសាទចលនានិងសរសៃឈាម ដូចជា អារម្មណ៍ក្ដៅច្រាលឡើង(Hot flush) និង បែកញើស ជាដើម ដែលកើតឡើងនៅក្រោយពេលស្ត្រីអស់រដូវ(Postmenopausal syndrome) ឬ នៅក្នុងជំងឺមុខងារក្រពេញអូវែរថយចុះ (Ovarian insufficiency)។
-
កម្រិតប្រើប្រាស់
ថ្នាំបិទលើស្បែក:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1បន្ទះ(ទំហំ9cm2) (ដែលរួមមានសារធាតុEstradiol 0.62mg និង សារធាតុNorethisterone acetate 2.70mg) ដោយផ្លាស់ប្ដូររៀងរាល់3~4ថ្ងៃម្ដង (ត្រូវជា2ដងក្នុង1សប្ដាហ៍)។ ប្រើឱសថនេះបិទនៅលើផ្នែកខាងក្រោមនៃពោះ។
-
ហាមប្រើ
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលបណ្ដាលមកពីអរម៉ូនអេស្ត្រូជេន (ដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial cancer))។
・អ្នកដែលមានជំងឺភ្នាសក្នុងស្បូនកើនឡើងខុសប្រក្រតី(Endometrial hyperplasia)និងមិនទាន់ទទួលការព្យាបាល។
・អ្នកដែលធ្លាប់មានជំងឺមហារីកសុដន់។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះកំណកឈាមនៅសួត(Pulmonary embolism)។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺស្ទះកំណកឈាមនៅក្នុងសរសៃអាកទែ (ដូចជា ជំងឺបេះដូងទាក់ទងនឹងសរសៃអាកទែបេះដូង(Coronary heart disease) ជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល(Stroke))។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានរោគសញ្ញាហូរឈាមខុសប្រក្រតីពីប្រដាប់ភេទដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។
・អ្នកដែលមានជំងឺPorphyria។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp