Estradiol + Levonorgestrel
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹងក្រោយអស់រដូវ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ក្នុងឱសថ1គ្រាប់រួមមាន:Estradiol 1mg និង Levonorgestrel 0.04mg។
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 1គ្រាប់។
-
ហាមប្រើ
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។
・អ្នកដែលមានជំងឺភ្នាសក្នុងស្បូនកើនឡើងខុសប្រក្រតី(Endometrial hyperplasia)និងមិនទាន់ទទួលការព្យាបាល។
・អ្នកដែលធ្លាប់មានជំងឺមហារីកសុដន់។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះសរសៃឈាមនៅក្នុងសួតដោយសារកំណកឈាម(Pulmonary embolism )។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺស្ទះកំណកឈាមនៅក្នុងសរសៃអាកទែ (ដូចជា ជំងឺបេះដូងទាក់ទងនឹងសរសៃអាកទែបេះដូង(Coronary heart disease) ជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល(Stroke))។
・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ឬ ស្ត្រីបំបៅដោះកូន។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានរោគសញ្ញាហូរឈាមខុសប្រក្រតីពីប្រដាប់ភេទដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
អារម្មណ៍ខុសប្រក្រតីនៅដោះ ឈឺដោះ ធ្លាក់ស ហូរឈាមពីប្រដាប់ភេទ ឈឺពោះ ស្ទះកំណកឈាមនៅក្នុងសរសៃវ៉ែន។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយប្រើប្រាស់ឱសថនេះរយៈពេល6ខែ~1ឆ្នាំ គួរពិនិត្យកំហាប់ឆ្អឺង ដើម្បីដឹងអំពីប្រសិទ្ធិភាពនៃឱសថ។ ប្រសិនបើមិនឃើញមានប្រសិទ្ធិភាពនោះទេ គួរបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
・ការប្រើឱសថនេះ(បន្សំនៃអរម៉ូនស្ត្រីទាំង2ប្រភេទ)រយៈពេលវែង អាចធ្វើអោយអ្នកជំងឺប្រឈមមុខនឹងការកើតជំងឺមហារីកសុដន់។
-
សកម្មភាពឱសថ
ជាឱសថផ្សំពីអរម៉ូនស្ត្រី2ប្រភេទគឺប្រភេទអេស្ត្រូជេន (Estrogen)និងប្រភេទប្រូជេស្តេរ៉ូន(Progesterone)។ សារធាតុEstradiolនឹងបំពេញមុខងារដូចទៅនឹងអរម៉ូនអេស្ត្រូជេននៃរាងកាយដែលកំពុងខ្វះ ហើយសារធាតុLevonorgestrel មានប្រសិទ្ធិភាពទប់ស្កាត់ឥទ្ធិពលនៃសកម្មភាពរបស់អរម៉ូនអេស្ត្រូជេនទៅលើភ្នាសក្នុងនៃស្បូន(Endometrium)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp