Estradiol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំបិទ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញាក្រោយអស់រដូវ (Postmenopausal syndrome) និង រោគសញ្ញាផ្សេងៗនៅក្នុងជំងឺមុខងារក្រពេញអូវែរថយចុះ (Ovarian insufficiency): អារម្មណ៍ក្ដៅច្រាលឡើង បែកញើស រោគសញ្ញានៃសរីរាង្គប្រព័ន្ធតម្រងនោមនិងបន្តពូជ

      - ជំងឺពុកឆ្អឹង(Osteoporosis)នៅក្រោយពេលអស់រដូវ

      - រោគសញ្ញានៃការថយចុះអរម៉ូនអេស្ត្រូជេន ដោយសារមុខងារក្រពេញភេទថយចុះ(Hypogonadism) ឬ ការវះកាត់យកក្រពេញភេទចេញ ឬ ជំងឹមុខងារក្រពេញអូវែរចុះខ្សោយ(Primary ovarian failure)។

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញាក្រោយអស់រដូវ (Postmenopausal syndrome) និង រោគសញ្ញាផ្សេងៗនៅក្នុងជំងឺមុខងារក្រពេញអូវែរថយចុះ (Ovarian insufficiency): អារម្មណ៍ក្ដៅច្រាលឡើង បែកញើស រោគសញ្ញានៃទ្វារមាសរួញស្វិត

      - ជំងឺពុកឆ្អឹង(Osteoporosis)នៅក្រោយពេលអស់រដូវ។

      ករណីថ្នាំលាប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញាក្រោយអស់រដូវ (Postmenopausal syndrome) និង រោគសញ្ញាផ្សេងៗនៅក្នុងជំងឺមុខងារក្រពេញអូវែរថយចុះ (Ovarian insufficiency): អារម្មណ៍ក្ដៅច្រាលឡើង បែកញើស។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំបិទ:

      ・ករណីប្រើនៅក្នុងការព្យាបាល រោគសញ្ញាក្រោយអស់រដូវ (Postmenopausal syndrome) និង រោគសញ្ញាផ្សេងៗនៅក្នុងជំងឺមុខងារក្រពេញអូវែរថយចុះ (Ovarian insufficiency) ដូចជា អារម្មណ៍ក្ដៅច្រាលឡើង បែកញើស រោគសញ្ញានៃសរីរាង្គប្រព័ន្ធតម្រងនោមនិងបន្តពូជ និង ជំងឺពុកឆ្អឹង(Osteoporosis)នៅក្រោយពេលអស់រដូវ:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 0.72mg ដោយបិទនៅផ្នែកក្រោមនៃពោះឬនៅត្រគាក និង ផ្លាស់ប្ដូររៀងរាល់2ថ្ងៃម្ដង។

      ・ករណីប្រើនៅក្នុងការព្យាបាល រោគសញ្ញានៃការថយចុះអរម៉ូនអេស្ត្រូជេន ដោយសារមុខងារក្រពេញភេទថយចុះ(Hypogonadism) ឬ ការវះកាត់យកក្រពេញភេទចេញ ឬ ជំងឹមុខងារក្រពេញអូវែរចុះខ្សោយ(Primary ovarian failure):

      - មនុស្សពេញវ័យ ចាប់ផ្ដើមប្រើពីកម្រិត1ដង 0.72mg ដោយបិទនៅផ្នែកក្រោមនៃពោះឬនៅត្រគាក និង ផ្លាស់ប្ដូររៀងរាល់2ថ្ងៃម្ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      - កុមារ ចាប់ផ្ដើមប្រើពីកម្រិត1ដង 0.09mg ដោយបិទនៅផ្នែកក្រោមនៃពោះឬនៅត្រគាក និង ផ្លាស់ប្ដូររៀងរាល់2ថ្ងៃម្ដង។ បន្ទាប់មក បង្កើនកម្រិតប្រើប្រាស់ជាដំណាក់កាល ទៅកម្រិត0.18mg រួចទៅកម្រិត0.36mg រួចដល់កម្រិត0.72mg។

      ករណីថ្នាំលេប:

      ・ករណីប្រើនៅក្នុងការព្យាបាល រោគសញ្ញាក្រោយអស់រដូវ (Postmenopausal syndrome) និង រោគសញ្ញាផ្សេងៗនៅក្នុងជំងឺមុខងារក្រពេញអូវែរថយចុះ (Ovarian insufficiency)ដូចជា អារម្មណ៍ក្ដៅច្រាលឡើង បែកញើស រោគសញ្ញានៃទ្វារមាសរួញស្វិត:

      មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 0.5mg។ អាចបង្កើនដល់កម្រិត1ថ្ងៃ1ដង 1.0mg។

      ・ករណីប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹង(Osteoporosis)នៅក្រោយពេលអស់រដូវ:

      មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 1.0mg។

      ករណីថ្នាំលាប:

      ・ប្រភេទថ្នាំលាបកំហាប់0.06%:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 1.08mg (Estradiol) (2ចុច=1.8g បរិមាណឱសថ) ឈ្លីលាបពីកដៃនៃដៃទាំងពីររហូតដល់ស្មា។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ដោយប្រើត្រឹមកម្រិត1ថ្ងៃ1ដង 0.54mg (Estradiol) (1ចុច=0.9g បរិមាណឱសថ)។

      ・ប្រភេទថ្នាំលាប 1mg/កញ្ចប់(1g):

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 1mg (1កញ្ចប់=1g) ដោយលាបនៅលើភ្លៅខាងឆ្វេងឬខាងស្ដាំឬផ្នែកខាងក្រោមនៃពោះ ក្នុងទំហំប្រមាណ400cm2

    • ហាមប្រើ

      ករណីថ្នាំបិទ:

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលបណ្ដាលមកពីអរម៉ូនអេស្ត្រូជេន (ដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial cancer))។

      ・អ្នកដែលធ្លាប់មានជំងឺមហារីកសុដន់។

      ・អ្នកដែលមានជំងឺភ្នាសក្នុងស្បូនកើនឡើងខុសប្រក្រតី(Endometrial hyperplasia)និងមិនទាន់ទទួលការព្យាបាល។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះកំណកឈាមនៅសួត(Pulmonary embolism)។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺស្ទះកំណកឈាមនៅក្នុងសរសៃអាកទែ (ដូចជា ជំងឺបេះដូងទាក់ទងនឹងសរសៃអាកទែបេះដូង(Coronary heart disease) ជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល(Stroke))។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានរោគសញ្ញាហូរឈាមខុសប្រក្រតីពីប្រដាប់ភេទដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។

      ・អ្នកដែលមានជំងឺPorphyria ហើយធ្លាប់កើតមានអាការៈស្រួចស្រាវពីមុនមក។

    • ផលរំខាន

      ធ្លាក់ស អារម្មណ៍ខុសប្រក្រតីនៅដោះ ឈឺពោះ ហូរឈាមពីប្រដាប់ភេទ ហើមពោះ ស្ទះកំណកឈាមនៅក្នុងសរសៃវ៉ែន។ សម្រាប់ថ្នាំបិទលើស្បែក អាចផ្ដល់ផលរំខានដូចជា រមាស់ ឬ ស្នាមក្រហមលើស្បែក។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្រោយប្រើប្រាស់ឱសថនេះរយៈពេល6ខែ~1ឆ្នាំ គួរពិនិត្យកំហាប់ឆ្អឺង ដើម្បីដឹងអំពីប្រសិទ្ធិភាពនៃឱសថ។ ប្រសិនបើមិនឃើញមានប្រសិទ្ធិភាពនោះទេ គួរបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・ការប្រើឱសថនេះរួមជាមួយឱសថអរម៉ូនស្ត្រីប្រូជេស្តេរ៉ូនរយៈពេលវែង អាចធ្វើអោយអ្នកជំងឺប្រឈមមុខនឹងការកើតជំងឺមហារីកសុដន់។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពរបស់អរម៉ូនប៉ារ៉ាទីរ៉ូអ៊ីតដែលបញ្ចេញសារធាតុកាល់ស្យូមពីឆ្អឹង។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពពង្រឹងការភ្ជាប់គ្នានៃសារធាតុកូឡាជេនមិនរលាយនៅក្នុងឆ្អឹង ដើម្បីទប់ស្កាត់ការថយចុះនៃបរិមាណកាល់ស្យូមនៅក្នុងឆ្អឹងផងដែរ។

      ឱសថនេះក៏អាចទប់ស្កាត់ការផលិតសារធាតុអ៊ីនថឺឡឺឃីន(Interleukin) ដែលជាសារធាតុភ្ញោចកោសិការំលាយឆ្អឹងអោយមានសកម្មភាពឡើង។ ជាលទ្ធផល ឱសថនេះអាចទប់ស្កាត់ដំណើរការនៃប្រតិកម្មរំលាយឆ្អឹង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp