Estazolam
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - បំបាត់អាការៈគេងមិនលក់ - ប្រើនៅមុនពេលអនុវត្តការសណ្ដំ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីបំបាត់អាការៈគេងមិនលក់: មនុស្សពេញវ័យ:លេប1ដង 1~4mg នៅមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងនិងស្ថានភាពរបស់អ្នកជំងឺ។ល។ ・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ: មនុស្សពេញវ័យ:លេប1ដង 1~2mg មុនពេលចូលគេង នៅយប់មុនថ្ងៃវះកាត់។ លេប1ដង 2~4mgបន្ថែមទៀត នៅមុនពេលសណ្ដំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងនិងស្ថានភាពរបស់អ្នកជំងឺ។ល។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថRitonavir។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលមានមុខងារដកដង្ហើមកំពុងធ្លាក់ចុះទាបកម្រិតធ្ងន់ធ្ងរ ដូចក្នុងករណីជំងឺខ្យល់ដក់ក្នុងសួត ជំងឺហឺត ជំងឺសរសៃឈាមខួរក្បាលដំណាក់កាលស្រួចស្រាវ ជាដើម។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថប្រភេទបិនហ្ស៉ូដ្យាហ្សេភីន (Benzodiazepine anxiolytics)ជាឱសថក្នុងជម្រើសទី1សម្រាប់ការព្យាបាលជំងឺគេងមិនលក់ច្រើនប្រភេទ។ ・ប្រសិនបើប្រើប្រាស់ឱសថនេះរយៈពេលវែង អ្នកជំងឺអាចកើតមានអាការៈញៀន ដូច្នេះ គួរស្វែងរកឱកាសដើម្បីកាត់បន្ថយការប្រើប្រាស់ឱសថនេះ។ ・អាចកើតមានអាការៈភ្លេចភ្លាំង សំដៅលើការភ្លេចនូវអ្វីដែលកើតឡើងក្នុងអំឡុងពេលក្រោកពាក់កណ្ដាលទីក្រោយពេលប្រើប្រាស់ឱសថនេះ។ ・ឱសថនេះជាប្រភេទឱសថដែលសកម្មភាពឱសថមានរយៈពេលមធ្យម។ 
- 
                    សកម្មភាពឱសថអារម្មណ៍មិនស្ងប់កើតឡើងដោយសារសកម្មភាពនៃសរសៃប្រសាទនៅក្នុងLimbic systemនៃខួរក្បាលកើនឡើងខ្ពស់។ ឱសថនេះមានសកម្មភាពជម្រុញការបញ្ចេញសារធាតុGABAដែលជាសារធាតុទប់ស្កាត់ការកើនឡើងនៃសកម្មភាពសរសៃប្រសាទខាងលើ។ ※GABA:γ-aminobutyric acid មានសកម្មភាពទប់ស្កាត់មុខងាររបស់សរសៃប្រសាទ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
