Esomeprazole magnesium hydrate + Clarithromycin + Amoxicillin hydrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការកម្ចាត់បាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori) ដែលជាមូលហេតុនៃជំងឺដូចខាងក្រោម៖ ជំងឺដំបៅក្រពះឬគល់ពោះវៀនតូច(Duodenal ulcer) ជំងឺមហារីកកោសិកាទឹករងៃMALTនៅក្រពះ(Gastric MALT lymphoma) ជំងឺស្នាមជាំស្វាយលើស្បែកដោយសារប្លាកែតថយចុះលក្ខណៈមិនដឹងមូលហេតុ(Idiopathic Thrombocytopenic Purpura, ITP) ជំងឺរលាកក្រពះដោយសារបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori) និង ជំងឺឆ្លងបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori)នៅក្រោយពេលព្យាបាលជំងឺមហារីកក្រពះដំណាក់កាលដំបូងដោយប្រើអង់ដូស្កុប។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:ប្រើក្នុងកម្រិតដូចខាងក្រោមសម្រាប់1ដង 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ: - Esomeprazole magnesium hydrate 20mg - Clarithromycin 200mg ឬ 400mg - Amoxicillin hydrate 750mg កម្រិតអតិបរមានៃការប្រើឱសថClarithromycinគឺ1ដង400mg 1ថ្ងៃ2ដង។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម: Atazanavir sulfate, Rilpivirine hydrochloride, Pimozide, ឱសថដែលផ្ទុកសារធាតុErgotamine, Suvorexant, Lomitapide mesilate, Tadalafil, Ticagrelor, Ibrutinib, Asunaprevir, Ivabradine hydrochloride, Venetoclax(នៅដំណាក់កាលបង្កើនកម្រិតប្រើប្រាស់)។ ・អ្នកដែលមានបញ្ហាថ្លើមឬតម្រងនោម និង កំពុងប្រើប្រាស់ឱសថColchicine។ ・អ្នកដែលមានជំងឺ Infectious mononucleosis។ ・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។ 
- 
                    ផលរំខាន・ផលរំខាននៃ Amoxicillin hydrate :រាករូស ជីវ្ហាវិញាណខុសប្រក្រតី ក្ដៅខ្លួន។ល។ ・ផលរំខាននៃ Clarithromycin:ឡើងកន្ទួលក្រហម ចង់ក្អួត ក្អួត រាករូស មិនស្រួលក្នុងក្រពះ ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ប្រើនៅក្នុងការសាកល្បងកម្ចាត់បាក់តេរី ហេលីកូបាក់តា ភីឡូរី (Helicobacter pylori) ក្នុងក្រពះ ជាលើកទីមួយ។ 
- 
                    សកម្មភាពឱសថទប់ស្កាត់ការសំយោគភ្នាសក្រៅនៃកោសិកា និង ការផលិតប្រូតេអ៊ីននៅក្នុងបាក់តេរីភីឡូរី។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
