Esmolol hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជាបន្ទាន់ចំពោះរោគសញ្ញាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតីដោយសារបញ្ហានៅផ្នែកខាងលើថតក្រោមនៃបេះដូង នៅពេលវះកាត់។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 1mg/kg ដោយចាក់ក្នុងសរសៃវ៉ែនរយៈពេល30វិនាទី ក្រោមការតាមដានចង្វាក់បេះដូងជាប់ជានិច្ច។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីត្រូវបន្តការបញ្ចូលឱសថ ត្រូវចាប់ផ្ដើមចាក់ក្នុងសរសៃវ៉ែនជាប់ឥតដាច់ក្នុងល្បឿន150μg/kg/នាទី ដោយអាចសម្រួលល្បឿនបញ្ចូលឱសថដើម្បីរក្សាចង្វាក់បេះដូងដែលចង់បាន។ សម្រាប់ការចាក់បញ្ចូលឱសថជាប់ឥតដាច់ ត្រូវចាបផ្ដើមប្រើពីកម្រិតទាបទៅទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទβ-blockersផ្សេងទៀត។
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងជាតិអាស៊ីតក្នុងរាងកាយដោយសារជំងឺទឹកនោមផ្អែម(Diabetic ketoacidosis)ឬដោយសារភាពខុសប្រក្រតីនៃមេតាបូលីសក្នុងរាងកាយ(Metabolic acidosis)។
・អ្នកដែលមានរោគសញ្ញាជីពចរយឺតដោយសារបញ្ហាSinus node(Sinus bradycardia) ឬ ជំងឺA-V blockកម្រិត II និង III) ឬ បណ្ដុំរោគសញ្ញានៃការចុះខ្សោយSinus node។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលមានជំងឺខ្សោយថតខាងស្ដាំនៃបេះដូងដោយសារការកើនឡើងសម្ពាធឈាមនៅក្នុងសួត។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។
・អ្នកដែលមានជំងឺPheochromocytomaមិនទាន់ទទួលការព្យាបាល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp