Escitalopram oxalate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺឬអាការៈបាក់ទឹកចិត្ត (Depression)។

      - ជំងឺខ្លាចសង្គម(Social Anxiety Disorder, SAD)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 10mg ក្រោយអាហារពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីបង្កើនកម្រិតប្រើប្រាស់ ត្រូវប្រើកម្រិតទាបដដែលនោះរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍សិន មុននឹងបង្កើនកម្រិតម្ដងៗ។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 20mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល14ថ្ងៃបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (Selegiline hydrochloride, Rasagiline mesilate)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថPimozide។

      ・អ្នកដែលមានអាការៈQTនៃចង្វាក់បេះដូងអូសបន្លាយ (ជំងឺCongenital long QT syndrome ជាដើម)។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង ចង់ក្អួត វិលមុខ ឈឺក្បាល ស្ងួតក អស់កម្លាំង ឡើងកន្ទួលក្រហម រមាស់ស្បែក រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សាច់ដុំកន្ត្រាក់

      - សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី ចង់ក្អួត (SIADH)

      - អារម្មណ៍មិនស្ងប់ ស្មារតីកើនឡើងខ្ពស់ ក្ដៅខ្លួន បែកញើស (បណ្ដុំរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome))

      - ឈឺទ្រូង មិនស្រួលក្នុងទ្រូង បាត់បង់ស្មារតី បេះដូងលោតញាប់ ដង្ហក់ (QTអូសបន្លាយ ចង្វាក់នៃការកន្ត្រាក់ថតក្រោមនៃបេះដូង(រួមទាំងTorsades de pointes))។

    • អន្តរប្រតិកម្ម

      ・ឱសថប្រភេទMonoamine oxidase inhibitors ((Selegiline hydrochloride) - អាចធ្វើអោយកើតមានអាការៈបែកញើស នៅមិនស្ងៀម សាច់ដុំកន្ត្រាក់ពេញខ្លួន ក្ដៅខ្លួន បាត់បង់ស្មារតី ជាដើម។ ដូច្នេះ ហាមប្រើរួមគ្នា ដោយគួរទុកគម្លាតពីគ្នាយ៉ាងហោចណាស់14ថ្ងៃ។

      ・ឱសថPimozide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថPimozideកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទTriptan (Sumatriptan ជាដើម), ឱសថប្រភេទSSRI, ឱសថប្រភេទសេរ៉ូតូនីន, ឱសថឬអាហារដែលមានផ្ទុកL-Tryptophan,

      ឱសថTramadol hydrochloride, ឱសថLinezolid, ឱសថLithium carbonate, អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’ s Wort, ឱសថMethylthioninium chloride hydrate - អាចធ្វើអោយសកម្មភាពនៃសេរ៉ូតូនីនកើនឡើង បង្កជាបណ្ដុំរោគសញ្ញាសេរ៉ូតូនីន ជាដើម។

      ・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants (Clomipramine hydrochloride, Imipramine hydrochloride, Nortriptyline hydrochloride), ឱសថប្រភេទPhenothiazine, ឱសថRisperidone, ឱសថButyrophenone (ឱសថHaloperidol), ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(ឱសថFlecainide acetate, Propafenone hydrochloride) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថMetoprolol tartrate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថMetoprolol tartrateកើនឡើង។

      ・ឱសថCimetidine, ឱសថOmeprazole, ឱសថLansoprazole, ឱសថTiclopidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថEscitalopramកើនឡើង។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើងបន្តិចបន្តួច។

      ・ឱសថដែលធ្វើអោយងាយហូរឈាម (ឱសថព្យាបាលបញ្ហាស្មារតីប្រភេទAtypical antipsychotic, ឱសថប្រភេទPhenothiazine, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants, ឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs, ឱសថWarfarin) - អាចធ្វើអោយអាការៈហូរឈាមងាយកើតឡើង។

      ・គ្រឿងស្រវឹង - អាចមានឥទ្ធិពលទៅលើប្រសិទ្ធិភាពនៃឱសថ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ការស្រូបសារធាតុសេរ៉ូតូនីន(Serotonin)ដែលបញ្ចេញទៅក្នុងស៊ីណាប់(Synapse ដែលជាចន្លោះរវាងកោសិកាសរសៃប្រសាទ)ចូលទៅក្នុងកោសិកាសរសៃប្រសាទវិញ ធ្វើអោយបរិមាណសារធាតុសេរ៉ូតូនីនទាំងនេះកើនឡើងនៅក្នុងស៊ីណាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp