Eribulin mesilate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់ដែលមិនអាចវះកាត់បានឬដែលរើឡើងវិញ និង ជំងឺមហារីកMalignant soft tissue tumors។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង 1.4mg/m2នៃផ្ទៃក្រឡារាងកាយ ដោយចាក់តាមសរសៃវ៉ែនយឺតៗ (ប្រើរយៈពេល2~5នាទី)។ អនុវត្តរៀងរាល់1សប្ដាហ៍ម្ដង ចំនួន2សប្ដាហ៍ជាប់គ្នា ហើយផ្អាកការប្រើឱសថនេះសម្រាប់សប្ដាហ៍ទី3 (1វដ្ត)។ អនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងធ្លាក់ចុះធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ជ្រុះរោមឬសក់ នឿយហត់ មិនឃ្លានអាហារ ចង់ក្អួត រលាកក្នុងមាត់(ពងបែកក្នុងមាត់) ជីវ្ហាវិញាណខុសប្រក្រតី ក្ដៅខ្លួន ផលប៉ះពាលសរសៃប្រសាទតាមអវៈយវៈ ក្អួត ឈឺក្បាល រាករូស អស់កម្លាំង កន្ទួលក្រហមលើស្បែក ឈឺសាច់ដុំ ទល់លាមក រោគសញ្ញាខ្វះឈាម រលាកច្រមុះនិងបំពង់ក ជំងឺឆ្លងប្រព័ន្ធដង្ហើមផ្នែកខាងលើ ផលប៉ះពាល់មុខងារថ្លើម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ងាយហូរឈាម អាការៈខ្វះឈាម(ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - រងាញាក់ ក្ដៅខ្លួនខ្លាំងដល់ញ័រខ្លួន ជីពចរលឿន ក្អកឬមានស្លេស្ម ដកដង្ហើមដង្ហក់ (ជំងឺឆ្លងដូចជា រលាកសួត ជាដើម)

      - ដៃជើងស្ពឹកនិងឈឺ មិនសូវដឹងញាណ (ផលប៉ះពាលសរសៃប្រសាទតាមអវៈយវៈ)

      - ភ្នែកនិងស្បែកប្រែពណ៌លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត រួយខ្លួន (មុខងារថ្លើមថយចុះ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺErythema multiforme)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។

      ・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះអាការៈបណ្ដាលមកពីផលប៉ះពាល់ទៅលើខួរឆ្អឹង ដោយតម្រូវអោយអ្នកជំងឺត្រូវទទួលការពិនិត្យឈាមជាញឹកញាប់។

    • សកម្មភាពឱសថ

      ឱសថនេះជម្រុញការប្រមូលផ្ដុំនៃTubulin ដើម្បីទប់ស្កាត់ការបែកចេញនៃមីក្រូទូប៊ុល(Microtubule) ដូច្នេះ វាអាចបង្អាក់ដំណើរការបង្កើនចំនួនកោសិការបស់កោសិកាមហារីកបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp