Ergotamine tartrate + Anhydrous caffeine + Isopropylantipyrine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈប្រកាំង(Migraine)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថនេះ1គ្រាប់រួមមាន:

      ・Ergotamine tartrate 1mg

      ・Anhydrous caffeine 50mg

      ・Isopropylantipyrine 300mg

      មនុស្សពេញវ័យ:លេប1ដង1គ្រាប់ 1ថ្ងៃ2~3ដង។ នៅពេលមានរោគសញ្ញាមុននឹងកើតមានអាការៈ ប្រើ1~2គ្រាប់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា

      ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1សប្ដាហ៍គឺ10គ្រាប់។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងសរសៃឈាមនៅតាមអវៈយវៈ(Peripheral vascular disease) បញ្ហាស្ទះសរសៃឈាម ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) ជំងឺរឹងសរសៃឈាមអាកទែរនៃបេះដូង(Coronary arteriosclerosis) ជំងឺលើសសម្ពាធឈាមដែលការគ្រប់គ្រងមិនទាន់បានល្អគ្រប់គ្រាន់ អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ជំងឺរលាកសរសៃអាកទែរTemporal arteritis។

      ・អ្នកដែលមានបញ្ហាថ្លើមឬតម្រងនោម។

      ・អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・ស្ត្រីបំបៅដោះកូន។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទErgot alkaloids ឬ ឱសថប្រភេទPyrazolone (Sulpyrine, Aminopyrine ជាដើម)។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងប្រើសបេះដូង ដែលត្រូវបានពិនិត្យបញ្ជាក់ដោយអេកូបេះដូង។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors (Ritonavir, Lopinavir/Ritonavir, Nelfinavir, Fosamprenavir, Indinavir, Atazanavir, Saquinavir, Darunavir), ឱសថEfavirenz, ឱសថCobicistat, ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide (Erythromycin, Josamycin, Clarithromycin, Midecamycin, Roxithromycin), ឱសថប្រឆាំងពពួកផ្សិតប្រភេទAzole (Itraconazole, Miconazole, Fluconazol, Fosfluconazole, Voriconazole), ឱសថTelaprevir, ឱសថOmbitasvir hydrate/Paritaprevir hydrate/Ritonavir, ឱសថដែលភ្ញោចគ្រឿងទទួល5-HT1B/1D(Sumatriptan, Zolmitriptan, Eletriptan, Rizatriptan, Naratriptan), ឱសថប្រភេទErgot alkaloids (Ergotamine, Ergometrine, Methylergometrine)។

    • ផលរំខាន

      រោគសញ្ញាក្រពះពោះវៀនដូចជា ចង់ក្អួតជាដើម។ ក្រៅពីនេះ អាចកើតមានអាការៈឈឺចាប់ដូចត្រូវគេចាក់នៅដៃជើង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះមានប្រសិទ្ធិភាពនៅមុនពេលឬនៅដំណាក់កាលដំបូងនៃការកើតមានអាការៈ ប៉ុន្តែ នៅពេលអាការៈចាប់ផ្ដើមខ្លាំងហើយ ត្រូវប្រើឱសថNSAIDsឬឱសថរំងាប់អារម្មណ៍វិញ។ គួរចៀសវាងប្រើប្រាស់ឱសថនេះរយៈពេលវែង។

    • សកម្មភាពឱសថ

      បង្រួមសរសៃឈាមដែលរីកធំមកតូចវិញ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp