Eptacog alfa = Factor VIIa
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់អាការៈងាយហូរឈាមដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖ - ជំងឺឈាមក្រកក(Hemophilia) (ពីកំណើតនិងក្រោយកំណើត) - ជំងឺខ្វះកត្តាVIIពីកំណើត - ជំងឺមុខងារប្លាកែតខុសប្រក្រតី (ជំងឺGlanzmann's thrombasthenia)។ 
- 
                    កម្រិតប្រើប្រាស់សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។ 
- 
                    ហាមប្រើជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) (ជាពិសេសករណីឆ្លងបាក់តេរីGram-negativeលក្ខណៈធ្ងន់ធ្ងរ)។ 
- 
                    ផលរំខានផលរំខានរួមមាន ក្ដៅខ្លួន អាការៈឈឺចាប់ ឈឺក្បាល ក្អួតចង្អោរ សម្ពាធឈាមប្រែប្រួល ឡើងកន្ទួលក្រហម រមាស់ស្បែក។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ឈឺទ្រូង ឈឺក្បាល ចង់ក្អួត (ជំងឺស្ទះដោយសារកំណកឈាម ដោយរោគសញ្ញាអាចប្រែប្រួលទៅតាមចំណុចស្ទះ) - ដង្ហក់នៅពេលឡើងជណ្ដើរឬទីទួល វិលមុខ ហ៊ឹងត្រចៀក ងាយហូរឈាម ភ្នែកនិងស្បែកប្រែពណ៌លឿង (ជំងឺDisseminated intravascular coagulation syndrome, DIC)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថរំលាយកំណកឈាម (Tranexamic acid, Aminocaproic acid ជាដើម) - អាចធ្វើអោយសកម្មភាពកំណកឈាមកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ដោយសារឱសថនេះផលិតឡើងពីសត្វ ទោះជាវាទទួលបានការកម្ចាត់និងត្រួតពិនិត្យមេរោគនៃជំងឺឆ្លងរួចរាល់ក៏ដោយ ក៏អ្នកជំងឺនៅតែអាចនឹងប្រឈមមុខនឹងការកើតជំងឺឆ្លងដោយចៃដន្យ។ 
- 
                    សកម្មភាពឱសថឱសថនេះជាកត្តាកំណកឈាមទីVII ដែលមានតួនាទីចូលរួមនៅក្នុងប្រតិកម្មបង្កើតជាកំណកឈាម។ វាមានសកម្មភាពដូចខាងក្រោម៖ - ភ្ជាប់ទៅនឺងកត្តាជាលិកា(Tissue factor, TF)ដែលស្ថិតនៅកន្លែងហូរឈាម រួចភ្ញោចសកម្មភាពនៃកត្តាកំណកឈាមទីX។ បន្ទាប់ពីនោះ កត្តាកំណកឈាមទីX(កត្តាXa) នឹងភ្ញោចកត្តាកំណកឈាមទីVនិងប្លាកែតជាបន្ត ហើយជាលទ្ធផល ធ្វើអោយកើតមានសារធាតុប្រូត្រុំប៊ីនជាច្រើន ដែលប្រូត្រុំប៊ីនទាំងនេះនឹងចូលរួមនៅក្នុងប្រតិកម្មបង្កើតសរសៃហ្វីប្រ៊ីន(Fibrin)ដើម្បីផ្ដុំទៅជាកំណកឈាម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
