Epoprostenol sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH)។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺខ្សោយថតខាងស្ដាំនៃបេះដូងដំណាក់កាលស្រួចស្រាវ។

      ・អ្នកដែលបញ្ហាមុខងារបេះដូងផ្នែកខាងឆ្វេងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានសម្ពាធឈាមចុះទាបធ្ងន់ធ្ងរ។

      ・អ្នកដែលកើតមានរោគសញ្ញាទឹកដក់ក្នុងសួតនៅក្នុងដំណាក់កាលកំណត់កម្រិតប្រើប្រាស់ (នៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះ)។

    • ផលរំខាន

      ឈឺក្បាល មុខក្រហម សម្ពាធឈាមចុះទាប ចង់ក្អួត ក្អួត ជីពចរចុះខ្សោយ បាត់បង់ស្មារតី អាការៈប្រតិកម្មដោយសារសម្ពាធឈាមចុះទាបខ្លាំង(Hypotensive shock)។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដែលរួមមាន សម្ពាធឈាមចុះទាបខ្លាំង ជីពចរចុះខ្សោយ បាត់បង់ស្មារតី ជាដើម។

      ・ប្រើនៅក្នុងការព្យាបាលរោគសញ្ញាលើសសម្ពាធឈាមនៅក្នុងសួតដែលកើតឡើងដោយសារសរសៃអាកទែរសួត។

      គួរប្រើឱសថនេះដោយផ្អែកលើការណែនាំរបស់វេជ្ជបណ្ឌិតដែលមានចំណេះដឹងនិងបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការព្យាបាលអាការៈលើសសម្ពាធឈាមនៅក្នុងសួតនិងជំងឺខ្សោយបេះដូង នៅក្នុងមន្ទីរពេទ្យដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលនៅពេលមានបញ្ហាបន្ទាន់កើតឡើង។

    • សកម្មភាពឱសថ

      ភ្ជាប់ទៅនឹងគ្រឿងទទួល(Receptor)នៅលើសាច់ដុំរលោងនៃសរសៃឈាមនិងប្លាកែត ធ្វើអោយបរិមាណcAMPក្នុងកោសិកាកើនឡើង ដើម្បីពង្រីកសរសៃឈាមនិងទប់ស្កាត់ការផ្ដុំគ្នានៃប្លាកែត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp