Epirizole

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      ・បំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺសន្លាក់ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) អាការៈឈឺចាប់តាមសរសៃប្រសាទ អាការៈដាច់រហែកផ្នែកPerineum អាការៈរលាកជុំវិញធ្មេញ

      ・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលរបួស ឬ ក្រោយពេលដកធ្មេញ

      ・បំបាត់អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ150~450mg បែងចែកជា2~4ដងក្នុង1ថ្ងៃ។ ករណីប្រើចំពោះជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) លេប1ថ្ងៃ600mg បែងចែកជា2~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រើចំពោះជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ លេប1ដង50~150mg នៅពេលមានអាការៈឈឺចាប់។ ជាទូទៅ អាចប្រើត្រឹម2ដងក្នុង1ថ្ងៃ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ450mg។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

    • ផលរំខាន

      រោគសញ្ញាក្រពះពោះវៀន បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត រាករូស លាមកទន់ ឈឺក្បាល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មានប្រសិទ្ធិភាពចំពោះអ្នកជំងឺដែលមិនមានភាពស៊ាំឬមានភាពស៊ាំបន្តិចបន្តួចទៅនឹងឱសថAspirin ឬក្នុងករណីប្រើរយៈពេលវែង។

    • សកម្មភាពឱសថ

      មានសកម្មភាពបំបាត់ការរលាកខ្លាំងជាងឱសថAspirin និងមានសកម្មភាពនៅក្នុងប្រព័ន្ធប្រសាទកណ្ដាលនិងប្រព័ន្ធសរសៃប្រសាទដើម្បីបំបាត់ការឈឺចាប់ដោយសារការរលាក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp