Epinastine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺហឺត (Bronchial asthma)
- ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម
- កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក ជំងឺកន្ទួលរមាស់Prurigo ជំងឺស្បែកPsoriasis vulgarisដែលមានអាការៈរមាស់។
ករណីថ្នាំលេប ទម្រង់ជាម្សៅ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖
- ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម
- កន្ទាលត្រអាក
- អាការៈរមាស់ដែលកើតមាននៅក្នុងជំងឺស្បែកផ្សេងៗ (កន្ទួលរមាស់ រលាកស្បែក ជំងឺរមាស់ស្បែក)។
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកភ្នែកដោយសាររោគប្រតិកម្ម(Allergic conjunctivitis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:
・ជំងឺហឺត (Bronchial asthma) កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក ជំងឺកន្ទួលរមាស់Prurigo ជំងឺស្បែកPsoriasis vulgarisដែលមានអាការៈរមាស់:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង20mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10~20mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ(1%):
・ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម:
កុមារ:ពិសារ1ថ្ងៃ1ដង 0.25~0.5mg/kg (ថ្នាំម្សៅត្រូវនឹង0.025~0.05g/kg)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ដោយកម្រិតអតិបរមាក្នុង1ថ្ងៃគឺ20mg (ថ្នាំម្សៅត្រូវនឹង2g)។ ជាទូទៅ កម្រិតប្រើទៅតាមអាយុគឺ៖
- កុមារអាយុ3ឆ្នាំ~ក្រោម7ឆ្នាំ:ពិសារ1ថ្ងៃ1ដង 5~10mg (ថ្នាំម្សៅត្រូវនឹង0.5~1g)។
- កុមារអាយុ7ឆ្នាំឡើងទៅ:ពិសារ1ថ្ងៃ1ដង 10~20mg (ថ្នាំម្សៅត្រូវនឹង1~2g)។
・អាការៈកន្ទាលត្រអាក និង អាការៈរមាស់ដែលកើតមាននៅក្នុងជំងឺស្បែកផ្សេងៗ (កន្ទួលរមាស់ រលាកស្បែក ជំងឺរមាស់ស្បែក):
កុមារ:ពិសារ1ថ្ងៃ1ដង 0.5mg/kg (ថ្នាំម្សៅត្រូវនឹង0.05g/kg)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ដោយកម្រិតអតិបរមាក្នុង1ថ្ងៃគឺ20mg (ថ្នាំម្សៅត្រូវនឹង2g)។ ជាទូទៅ កម្រិតប្រើទៅតាមអាយុគឺ៖
- កុមារអាយុ3ឆ្នាំ~ក្រោម7ឆ្នាំ:ពិសារ1ថ្ងៃ1ដង 10mg (ថ្នាំម្សៅត្រូវនឹង1g)។
- កុមារអាយុ7ឆ្នាំឡើងទៅ:ពិសារ1ថ្ងៃ1ដង 20mg (ថ្នាំម្សៅត្រូវនឹង2g)។
ករណីថ្នាំបន្តក់ភ្នែក (0.05%):
បន្តក់ក្នុងភ្នែក1ដង1តំណក់ 1ថ្ងៃ4ដង (ពេលព្រឹក ថ្ងៃ ល្ងាច និង មុនពេលចូលគេង)។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីថ្នាំបន្តក់ភ្នែក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp