Ephedrine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - អាការៈក្អកដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖ ហឺត(Bronchial asthma) រលាកទងសួតលក្ខណៈហឺត ផ្ដាសាយ រលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ របេងសួត រលាកផ្លូវដង្ហើមផ្នែកខាងលើ(រលាកបំពង់ក រលាកច្រមុះ(Nasal catarrh))។

      - អាការៈតឹងឬហើមក្នុងច្រមុះ។

      ករណីថ្នាំចាក់:

      - អាការៈសម្ពាធឈាមធ្លាក់ចុះនៅពេលប្រើថ្នាំសណ្ដំឬស្ពឹក (មិនត្រូវប្រើជាលក្ខណៈបង្ការនោះទេ)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង12.5~25mg (ថ្នាំម្សៅ10%ត្រូវនឹង0.125~0.25g) 1ថ្ងៃ1~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង25~40mg ចាក់ក្រោមស្បែក។ ចំពោះអាការៈសម្ពាធឈាមធ្លាក់ចុះនៅពេលប្រើថ្នាំសណ្ដំឬស្ពឹក អាចប្រើ1ដង4~8mg ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថកាតេកូឡាមីន (Adrenalin, Isoproterenol, Dopamine ជាដើម)។

      ករណីថ្នាំចាក់:

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថកាតេកូឡាមីន (Adrenalin, Isoproterenol, Dopamine ជាដើម)។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺញ័រថតក្រោមនៃបេះដូង(Ventricular fibrillation) ជំងឺចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular Tachycardia) ជំងឺកន្ត្រាក់សរសៃឈាមបេះដូង(Coronary vasospasm)។

    • ផលរំខាន

      ករណីថ្នាំលេប:

      ផលរំខានរួមមាន ចង្វាក់បេះដូងកើនឡើង សម្ពាធឈាមកើនឡើង ឡើងកន្ទួលក្រហម អារម្មណ៍មិនស្ងប់ រវើរវាយ ញ័រ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង កម្លាំងសាច់ដុំធ្លាក់ចុះ ពិបាកដកដង្ហើម (រោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប)។

      ករណីថ្នាំចាក់:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ស្មារតីមិននឹងនរ រវើរវាយ បេះដូងលោតញាប់ សម្ពាធឈាមកើនឡើង ឈឺក្បាល ធ្ងន់ក្បាល ញ័រដៃជើង គេងមិនលក់ វិលមុខ បែកញើស ក្អួតចង្អោរ អស់កម្លាំង បាត់បង់ចំណង់អាហារ ពិបាកបត់ជើងតូច ស្ងួតក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង កម្លាំងសាច់ដុំធ្លាក់ចុះ ពិបាកដកដង្ហើម បាត់បង់ស្មារតី(រោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាបកម្រិតធ្ងន់ធ្ងរ)។

      - វិលមុខ បេះដូងលោតញាប់ ឈឺទ្រូង (ញ័រថតខាងក្រោមនៃបេះដូង សរសៃឈាមបេះដូងកន្ត្រាក់ជាប់ ។ល។)។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប:

      ・ឱសថកាតេកូឡាមីន (Adrenalin, Isoproterenol, Dopamine ជាដើម) - អាចធ្វើអោយបេះដូងឈប់ដើរ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទMAO inhibitors, ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxine, Liothyronine ជាដើម) - អាចធ្វើអោយសកម្មភាពនៃEphedrine hydrochlorideកើនឡើង។

      ・ឱសថប្រភេទXanthine (Theophylline, Diprophylline, ជាដើម), ឱសថប្រភេទស្តេរ៉ូអ៊ីត(Prednisolone, Betamethasone ជាដើម), ឱសថបញ្ចុះទឹកនោម(Furosemide, Hydrochlorothiazide ជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។

      ・ថ្នាំសណ្ដំលក្ខណៈស្រូបប្រភេទហាឡូជេន(Halothane, Sevoflurane, Enflurane, Isoflurane) - អាចធ្វើអោយចង្វាក់បេះដូងខុសប្រក្រតី។

      ・ឱសថប្រភេទMAO inhibitors, ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxine, Liothyronine ជាដើម) - អាចធ្វើអោយសកម្មភាពនៃEphedrine hydrochlorideកើនឡើង។

      ・ឱសថប្រភេទXanthine (Theophylline, Diprophylline, ជាដើម), ឱសថប្រភេទស្តេរ៉ូអ៊ីត(Prednisolone, Betamethasone ជាដើម), ឱសថបញ្ចុះទឹកនោម(Furosemide, Hydrochlorothiazide ជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។

      ・ឱសថOxytocin - អាចធ្វើអោយសម្ពាធឈាមកើនឡើងខ្ពស់។

      ・ឱសថប្រភេទDigitalis (Digoxin, Digitoxin ជាដើម) - អាចធ្វើអោយចង្វាក់បេះដូងខុសប្រក្រតី។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ផលរំខាននៃឱសថភ្ញោចគ្រឿងទទួលបេតាកើតឡើងដោយសារសកម្មភាពនៃឱសថនេះទៅលើគ្រឿងទទួលα, β1 និងβ2 នៃសរីរាង្គផ្សេងៗ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលαនិងβ ព្រមទាំងមានសកម្មភាពជម្រុញការបញ្ចេញNoradrenalineនៅចន្លោះសរសៃប្រសាទ។ ឱសថនេះមានប្រសិទ្ធិភាពពង្រីកមុខកាត់នៃទងសួតអោយមានលក្ខណៈទូលាយជាងមុនដើម្បីបំបាត់អាការៈក្អក។ ម្យ៉ាងទៀត វាមានប្រសិទ្ធិភាពភ្ញោចសរសៃប្រសាទធ្វើអោយមានសកម្មភាពកន្ត្រាក់សរសៃឈាមដែលនឹងបន្ធូរអាការៈតឹងច្រមុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp