Eperisone hydrochloride
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈកន្ត្រាក់នៃសាច់ដុំ ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម:បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺរលាកជុំវិញសន្លាក់ស្មា រោគឈឺចង្កេះ។
- អាការៈស្ពឹកសាច់ដុំលក្ខណៈកន្ត្រាក់ ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម:ជំងឺទាក់ទងនឹងសរសៃឈាមក្នុងខួរក្បាលឬខួរឆ្អឹង, អាការៈស្ពឹកលក្ខណៈកន្ត្រាក់ទាក់ទងនឹងខួរឆ្អឹង, ជំងឺទាក់ទងនឹងឆ្អឹងកងក, រោគសញ្ញាបន្សល់ក្រោយពីការវះកាត់(រួមទាំងជំងឺមហារីកខួរក្បាលឬខួរឆ្អឹង), រោគសញ្ញាបន្សល់ក្រោយរបួសពីការប៉ះទង្គិច(ការប៉ះទង្គិចខួរឆ្អឹង ការប៉ះទង្គិចក្បាល), ជំងឺស្វិតសាច់ដុំដោយសារបញ្ហាសរសៃប្រសាទ(Amyotrophic lateral sclerosis, ALS), ជំងឺស្ពឹកសាច់ដុំដោយសារការប៉ះពាល់ខួរក្បាល(Cerebral palsy)កើតនៅលើកុមារ, ជំងឺSpinocerebellar degeneration, ជំងឺSMON, និង ជំងឺផ្សេងទៀតដែលទាក់ទងនឹងខួរក្បាលឬខួរឆ្អឹង។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ150mg (ថ្នាំម្សៅ10%ត្រូវនឹង1.5g) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក ងងុយគេង ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ មិនស្រួលក្នុងក្រពះ ឈឺពោះ រាករូសឬទល់លាមក អស់កម្លាំង វិលមុខ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឡើងកន្ទួលក្រហមឬស្នាមក្រហមលើស្បែក រមាស់ស្បែក ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្តៅខ្លួន ស្នាមក្រហមឬពងទឹកលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថMethocarbamol - អាចធ្វើអោយមានផលរំខានប៉ះពាល់ដល់ភ្នែក។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង អស់កម្លាំង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំ ដោយធ្វើការទប់ស្កាត់ប្រតិកម្មនៃខួរឆ្អឹងទៅនឹងការភ្ញោចទាក់ទងនឹងការកន្ត្រាក់នៃសាច់ដុំ ព្រមទាំងទប់ស្កាត់សកម្មភាពនៃណឺរ៉ូនចលនាγ (Motor neurons)។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពពង្រីកសរសៃឈាមផងដែរ ដើម្បីបង្កើនចរន្តឈាមឆ្លងកាត់សាច់ដុំ ធ្វើអោយអាការៈឈឺចាប់ដោយសារការកន្ត្រាក់សាច់ដុំមានលក្ខណៈធូរស្រាលមកវិញ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp