Enzalutamide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដែលមិនអាចព្យាបាលដោយឱសថប្រឆាំងអរម៉ូនបុរសបាន(Castration-resistant prostate cancer, CRPC)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 1ដង160mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន សម្ពាធឈាមកើនឡើង ទល់លាមក ហត់ មិនសូវឃ្លានអាហារ ស្រកទម្ងន់ ចង់ក្អួត ក្ដៅក្នុងខ្លួន គ្មានកម្លាំង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - វិលមុខ ញ័រខ្លួន កន្ត្រាក់សាច់ដុំ (អាការៈប្រកាច់)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម ដកដង្ហើមដង្ហក់ (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែក (ចំនួនប្លាកែតថយចុះ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលងាយធ្វើអោយកើតមានអាការៈកន្ត្រាក់សាច់ដុំ (ឱសថព្យាបាលជំងឺផ្លូវចិត្តប្រភេទPhenothiazine ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclicនិងប្រភេទTetracyclic ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone។ល។) - អាចធ្វើអោយកើតមានអាការៈកន្ត្រាក់សាច់ដុំឬប្រកាច់។

      ・ឱសថដែលទប់ស្កាត់អង់ស៊ីមCYP2C8 (ឱសថGemfibrozil។ល។) - អាចធ្វើអោយសកម្មភាពនៃឱសថEnzalutamideកើនឡើង។

      ・ឱសថដែលជម្រុញសកម្មភាពនៃអង់ស៊ីមCYP2C8 (ឱសថRifampicin។ល។) - អាចធ្វើអោយសកម្មភាពនៃឱសថEnzalutamideថយចុះ។

      ・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP3A4 (ឱសថMidazolam ។ល។) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP2C9 (ឱសថWarfarin ។ល។) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP2C19 (ឱសថOmeprazole ។ល។) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ឱសថនេះមិនប្រើចំពោះស្ត្រីទេ។

    • សកម្មភាពឱសថ

      ឱសថនេះនេះនឹងទៅរារាំងការភ្ជាប់នៃអរម៉ូនបុរសអង់ដ្រូជេន(Androgen)ទៅនឹងគ្រឿងទទួលអង់ដ្រូជេន(Androgen receptor)ដែលស្ថិតនៅលើជាលិកាមហារីកក្រពេញប្រូស្តាត។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពរារាំងការធ្វើដំណើរទៅក្នុងណ្វែយ៉ូរបស់អរម៉ូនបុរសអង់ដ្រូជេន និង សកម្មភាពរារាំងការភ្ជាប់នៃកត្តារជម្រុញដំណើរការថតចម្លង(Transcription factors)ទៅនឹងគ្រឿងទទួលអង់ដ្រូជេន(Androgen receptor)និងDNA។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp