Enviomycin sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរបេងសួតនិងជំងឺរបេងផ្សេងទៀត។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 1g លាយជាមួយទឹកសម្រាប់លាយថ្នាំចាក់ 2~4mL រួចចាក់ក្នុងសាច់ដុំ។ ប្រើរៀងរាល់ថ្ងៃសម្រាប់90ថ្ងៃដំបូង។ បន្ទាប់ពីនោះ ប្រើ1សប្ដាហ៍2ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ គួរប្រើរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលសាម៉ីខ្លួនឬមានសមាជិកគ្រួសារធ្លាប់មានបញ្ហាត្រចៀកធ្ងន់ដោយសារការប្រើប្រាស់ឱសថប្រឆាំងបាក់តេរីប្រភេទStreptomycinឬដោយសារមូលហេតុផ្សេងទៀត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp