Entecavir hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB ដែលពិនិត្យឃើញភាពខុសប្រក្រតីនៃមុខងារថ្លើមដោយសារការកើនឡើងនៃវីរុសរលាកថ្លើមB។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 0.5mg នៅពេលពោះទទេ (យ៉ាងហោចណាស់2ម៉ោងមុនឬក្រោយបរិភោគអាហារ)។ ចំពោះអ្នកជំងឺដែលមិនអាចប្រើឱសថ Lamivudineបាន (ដោយសារពិនិត្យឃើញវីរុសរលាកថ្លើមBក្នុងអំឡុងពេលប្រើឱសថLamivudineឬកើតមានវីរុសដែលស៊ាំនឹងLamivudine) គួរប្រើឱសថនេះក្នុងកម្រិត1ថ្ងៃ1ដង 1mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ឈឺក្បាល រាករូស រលាកច្រមុះឬបំបង់ក ឈឺខ្នង គេងមិនលក់ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រួយខ្លួន ចង់ក្អួត ក្អួត រមាស់ស្បែក ភ្នែកស្បែកនិងទឹកនោមប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា រលាកថ្លើមកាន់តែធ្ងន់ធ្ងរបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថនេះ)
- រួយខ្លួន ឡើងកន្ទួលក្រហម រមាស់ស្បែក ដង្ហក់ ពិបាកដកដង្ហើម (រោគសញ្ញាស្រដៀងរោគប្រតិកម្មធ្ងន់ធ្ងរ)
- រួយខ្លួន ចង់ក្អួត ក្អួត ឈឺពោះ ពិបាកដកដង្ហើម (រោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis))។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ស្ត្រីដែលអាចមានផ្ទៃពោះគួរប្រើប្រាស់វិធីពន្យារកំណើត ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយបញ្ឈប់ការប្រើប្រាស់ឱសថនេះ អ្នកជំងឺអាចនឹងកើតមានការកើនឡើងនៃវីរុសសារជាថ្មី ហើយមុខងារថ្លើមឬអាការៈរលាកថ្លើមមានសភាពកាន់តែមិនល្អ។ ដូច្នេះ ក្រោយបញ្ឈប់ការប្រើប្រាស់ឱសថនេះ ត្រូវតាមដានស្ថានភាពរបស់អ្នកជំងឺរៀងរាល់2សប្ដាហ៍ម្ដងយ៉ាងហោចណាស់រយៈពេល4ខែ ដោយពិនិត្យតាមដានHBV-DNA, ALT(GPT) (និងTotal bilirubin ប្រសិនបើចាំបាច់) ជាពិសេស អ្នកជំងឺដែលមានប្រតិកម្មនៃប្រព័ន្ធភាពស៊ាំខ្លាំង(អ្នកដែលធ្លាប់មានរោគសញ្ញាខាន់លឿង ឬ អ្នកដែលធ្លាប់កើតមានអាការៈស្រួចស្រាវធ្ងន់ធ្ងរ ជាដើម) ឬ អ្នកជំងឺថ្លើមដំណាក់កាលមិនអាចដំណើរការមុខងារថ្លើមបាន(Decompensated liver cirrhosis)។ អ្នកជំងឺទាំងនេះអាចនឹងត្រូវបន្តប្រើប្រាស់ឱសថនេះក្នុងរយៈពេលវែង។
・ការស្រូបសារធាតុឱសថអាចថយចុះដោយសារអាហារដែលបរិភោគ ដូច្នេះ ត្រូវប្រើឱសថនេះនៅពេលពោះទទេ។ ក្រោយបញ្ចប់ការប្រើប្រាស់ឱសថនេះ គួរបន្តតាមដានស្ថានភាពជំងឺរយៈពេលកន្លះឆ្នាំទៀត។ Lamivudineត្រូវបានគេដឹងថាអាចមានប្រសិទ្ធិភាពចំពោះវីរុសរលាកថ្លើមBដែលមានលក្ខណៈស៊ាំ។
-
សកម្មភាពឱសថ
ពេលចូលដល់ក្នុងកោសិកា ឱសថនេះនឹងបំលែងទៅជាសារធាតុសកម្មEntecavir triphosphate ហើយនឹងបង្អាក់សកម្មភាពនៃអង់ស៊ីមDNA polymerase ដោយប្រជែងជាមួយDeoxyguanosine triphosphate ក្នុងការភ្ជាប់ទៅនឹងខ្សែDNAដើម្បីផលិតDNAថ្មីៗរបស់វីរុស។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp