Entacapone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកែលម្អការប្រែប្រួលរោគសញ្ញាចុះឡើង(Wearing-off)នៃជំងឺប៉ាឃីនសុន (Parkinson's disease)ដោយការប្រើឱសថLevodopa/Carbidopa ឬ ឱសថLevodopa/Benserazide hydrochloride។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង100mg។ អាចបង្កើនកម្រិតដល់1ដង200mgទៅតាមរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពី8ដងក្នុង1ថ្ងៃនោះទេ។

      មិនត្រូវប្រើឱសថនេះតែឯងនោះទេ ដោយត្រូវប្រើរួមជាមួយឱសថLevodopa/Carbidopa ឬ ឱសថLevodopa/Benserazide hydrochlorideជានិច្ច។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺNeuroleptic malignant syndrome (NMS) ឬ ជំងឺRhabdomyolysis។

    • ផលរំខាន

      រោគសញ្ញាDyskinesia ទល់លាមក ទឹកនោមប្រែពណ៌ ចង់ក្អួត រវើរវាយ គេងលក់មួយភាំងៗ រោគសញ្ញាខ្វះឈាម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ផលរំខាននៃឱសថLevodopaអាចនឹងងាយកើតឡើង។

    • សកម្មភាពឱសថ

      បង្អាក់សកម្មភាពនៃអង់ស៊ីម COMT ដែលជាអង់ស៊ីមបំបែកសារធាតុដូប៉ាមីន ដើម្បីរក្សាបរិមាណដូប៉ាមីនកុំអោយធ្លាក់ចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp