Enocitabine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមសលក្ខណៈស្រួចស្រាវ (រួមទាំង ដំណាក់កាលស្រួចស្រាវនៃជំងឺមហារីកគ្រាប់ឈាមសលក្ខណៈរ៉ាំរ៉ៃ)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ជាទូទៅ ប្រើ1ថ្ងៃ3.5~6.0mg/kg បែងចែកជា1~2ដងក្នុង1ថ្ងៃ ដោយលាយនៅក្នុងសេរ៉ូមស្ករ5% សេរ៉ូមប្រៃ សូលុយស្យុងរីងហ្កឺរ ឬ សូលុយស្យុងអេឡិចត្រូឡាយស្ករ រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល2~4ម៉ោង។ ជាទូទៅ ប្រើក្នុងកម្រិតនេះរយៈពេល10~14ថ្ងៃជាប់ៗគ្នា ឬ ប្រើក្នុងកម្រិតនេះរយៈពេល6~10ថ្ងៃជាប់គ្នារួចផ្អាកការប្រើប្រាស់មួយរយៈដោយអនុវត្តបែបនេះម្ដងហើយម្ដងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពឈាមនិងខួរឆ្អឹងរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ មិនឃ្លានអាហារ ប៉ះពាល់មុខងារថ្លើម រោគសញ្ញាខ្វះឈាមក្រហម ក្ដៅខ្លួន។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សម្ពាធឈាមធ្លាក់ចុះទាប ថប់ទ្រូង ចង់ក្អួត (ស្សុក(Shock))

      - ថប់ទ្រូង កន្ទួលក្រហមលើស្បែក អារម្មណ៍ក្ដៅក្រហាយនៅលើស្បែក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - រោគសញ្ញាខ្វះឈាម (ប៉ះពាល់មុខងារនៃប្រព័ន្ធឈាម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀត - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ស្ត្រីគួរចៀសវាងការមានផ្ទៃពោះ។

    • សកម្មភាពឱសថ

      ឱសថនេះនឹងបំលែងទៅជាសារធាតុសកម្មនៅពេលចូលដល់សរីរាង្គថ្លើម អណ្ដើក(Spleen) តម្រងនោម និង កោសិកាមហារីកគ្រាប់ឈាមស ដោយមានសកម្មភាពរារាំងដំណើរការសំយោគDNA។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp