Elvitegravir + Cobicistat + Emtricitabine + Tenofovir disoproxil fumarate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1) ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ក្នុងឱសថ1គ្រាប់ រួមមាន:(1) Elvitegravir 150mg, (2) Cobicistat 150mg, (3) Emtricitabine 200mg, (4) Tenofovir disoproxil fumarate 300mg។
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង1គ្រាប់ ក្នុងពេលកំពុងបរិភោគអាហារ ឬ ក្រោយពេលបរិភោគអាហាររួចភ្លាម។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:
Carbamazepine, Phenobarbital, Phenytoin, Fosphenytoin, Rifampicin, Ergotamine tartrate, Dihydroergotamine mesilate, Ergometrin maleate, Methylergometrine maleate, Asunaprevir, Vaniprevir, Simvastatin, Pimozide, Sildenafil citrate, Vardenafil hydrochloride hydrate, Tadalafil, Blonanserin, Azelnidipine, Rivaroxaban, Triazolam, Midazolam, Lomitapide mesilate, អាហារបំប៉នដែលមានសារធាតុSt.John’s Wort ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថColchicineនិងមានមុខងារតម្រងនោមឬមុខងារថ្លើមខ្សោយ។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត រាករូស ឈឺក្បាល យល់សប្ដិចម្លែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើម បរិមាណទឹកនោមថយចុះ ស្ងួតក (មុខងារតម្រងនោមថយចុះ)
- ចង់ក្អួត ឈឺពោះខ្លាំង ឈឺផ្នែកខ្នង (រលាកលំពែង)
- ដកដង្ហើមញាប់ ញ័រដៃជើង ពិបាកដកដង្ហើម បាត់បង់ស្មារតី (រោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis)
-
អន្តរប្រតិកម្ម
・ឱសថCarbamazepine, Phenobarbital, Phenytoin, Fosphenytoin, Rifampicin, អាហារបំប៉នដែលមានសារធាតុSt.John’s Wort - កំហាប់ក្នុងឈាមនៃ Elvitegravir និង Cobicistat ថយចុះ ដូច្នេះហាមប្រើរួមគ្នា។
・ឱសថErgotamine tartrate, Dihydroergotamine mesilate, Ergometrin maleate, Methylergometrine maleate - កំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ធ្វើអោយមានផលរំខានរហូតដល់ជីវិត ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថAsunaprevir - កំហាប់ក្នុងឈាមនៃឱសថAsunaprevirកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ដល់ថ្លើមធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថVaniprevir - កំហាប់ក្នុងឈាមនៃឱសថVaniprevirកើនឡើង ធ្វើអោយមានផលរំខានដូចជាក្អួតចង្អោរ រាករូសជាដើមកើតឡើង ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថSimvastatin - កំហាប់ក្នុងឈាមនៃឱសថSimvastatinកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ដល់សាច់ដុំធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថPimozide - កំហាប់ក្នុងឈាមនៃឱសថPimozideកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ដល់ចង្វាក់បេះដូងធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថSildenafil citrate, Vardenafil hydrochloride hydrate, Tadalafil - កំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ចក្ខុវិញាណ សម្ពាធឈាមធ្លាក់ចុះ បាត់បង់ស្មារតីជាដើម ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថBlonanserin, Azelnidipine, Rivaroxaban - កំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ធ្ងន់ធ្ងរផ្សេងៗ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថTriazolam, Midazolam - កំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធដង្ហើមជាដើម ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថLomitapide mesilate - កំហាប់ក្នុងឈាមនៃឱសថLomitapide កើនឡើងខ្ពស់ខ្លាំង ដូច្នេះ ហាមប្រើរួមគ្នា។
ក្រៅពីនេះ មានឱសថជាច្រើនផ្សេងទៀតដែលត្រូវប្រុងប្រយ័ត្ននៅពេលប្រើរួមជាមួយនឹងឱសថនេះ សូមពិនិត្យមើលព័ត៌មានបន្ថែម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត វីរុសហ៊ីវអាចឆ្លងទៅទារកតាមទឹកដោះម្ដាយ ដូច្នេះ ស្ត្រីដែលមានផ្ទុកវីរុសហ៊ីវមិនគួរបំបៅទឹកដោះដល់ទារកនោះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・អាហារបំប៉នដែលមានសារធាតុ St.John's Wort អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ ដូច្នេះត្រូវចៀសវាងការប្រើប្រាស់រួមគ្នា។
・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។
・សម្រាប់អ្នកដែលមានជំងឺរលាកថ្លើមBរ៉ាំរ៉ៃ នៅក្រោយពេលបញ្ឈប់ការប្រើឱសថនេះ អ្នកជំងឺអាចកើតមានអាការៈរលាកថ្លើមរើឡើងវិញ ដូច្នេះត្រូវតាមដានស្ថានភាពជំងឺអោយបានដិតដល់។
-
សកម្មភាពឱសថ
ជាឱសថដែលមានសារធាតុប្រឆាំងវីរុសហ៊ីវ(HIV)ចំនួន4ប្រភេទ។
- Elvitegravir មានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមHIV-1 integraseរបស់វីរុសហ៊ីវ ធ្វើអោយDNAរបស់វីរុសមិនអាចចូលទៅភ្ជាប់ជាមួយDNAរបស់កោសិកាមនុស្សបាន ដែលនេះធ្វើអោយវីរុសមិនអាចបង្កើតវីរុសថ្មីៗទៀតបាន។
- Cobicistat មានប្រសិទ្ធិភាពបង្អាក់សកម្មភាពអង់ស៊ីមCYP3Aដែលជាអង់ស៊ីមបំលែងសារធាតុប្រឆាំងវីរុសហ៊ីវដទៃទៀតទៅជាអសកម្ម។ ការបង្អាក់សកម្មភាពអង់ស៊ីមCYP3A ធ្វើអោយប្រសិទ្ធិភាពប្រឆាំងវីវុសក៏កើនឡើង។
- Emtricitabine មានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីម HIV-1 Reverse transcriptaseរបស់វីរុស ធ្វើអោយវីរុសមិនអាចកើនចំនួនបាន។
- Tenofovir disoproxil fumarate មានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីម HIV-1 Reverse transcriptaseរបស់វីរុស ធ្វើអោយវីរុសមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp