Eltrombopag olamine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺស្នាមជាំស្វាយលើស្បែកដោយសារប្លាកែតថយចុះលក្ខណៈរ៉ាំរ៉ៃ និងមិនដឹងមូលហេតុ (Chronic idiopathic thrombocytopenic purpura)

      - ជំងឺខ្វះឈាមប្រភេទ Aplastic anemia។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីព្យាបាលជំងឺស្នាមជាំស្វាយលើស្បែកដោយសារប្លាកែតថយចុះលក្ខណៈរ៉ាំរ៉ៃ និងមិនដឹងមូលហេតុ (Chronic idiopathic thrombocytopenic purpura):

      មនុស្សពេញវ័យ ដំបូង លេបក្នុងកម្រិត1ថ្ងៃ1ដង 12.5mg នៅពេលពោះទទេ (ច្រើនជាង2ម៉ោងមុនឬក្រោយបរិភោគអាហារ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមចំនួនប្លាកែតនិងរោគសញ្ញារបស់អ្នកជំងឺ។ កម្រិតប្រើប្រាស់អតិបរមាក្នុង1ថ្ងៃគឺ50mg។

      ・ករណីព្យាបាលជំងឺខ្វះឈាមប្រភេទ Aplastic anemia:

      - ករណីអ្នកជំងឺមិនទាន់ទទួលការព្យាបាលដោយប្រើឱសថAnti-thymocyte globulin:

      ប្រើរួមជាមួយឱសថAnti-thymocyte globulin។ មនុស្សពេញវ័យ

      លេបក្នុងកម្រិត1ថ្ងៃ1ដង 75mg នៅពេលពោះទទេ (ច្រើនជាង2ម៉ោងមុនឬក្រោយបរិភោគអាហារ)។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      - ករណីវិធីព្យាបាលផ្សេងទៀតដែលអ្នកជំងឺកំពុងទទួលមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់:

      មនុស្សពេញវ័យ ដំបូង លេបក្នុងកម្រិត1ថ្ងៃ1ដង 25mg នៅពេលពោះទទេ (ច្រើនជាង2ម៉ោងមុនឬក្រោយបរិភោគអាហារ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមចំនួនប្លាកែតនិងរោគសញ្ញារបស់អ្នកជំងឺ។ កម្រិតប្រើប្រាស់អតិបរមាក្នុង1ថ្ងៃគឺ100mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp