Elotuzumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកខួរឆ្អឹងប្រភេទMultiple Myeloma ដែលរើឡើងវិញ ឬ លក្ខណៈពិបាកព្យាបាល។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីប្រើរួមជាមួយឱសថLenalidomide និង ឱសថDexamethasone:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 10mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ រយៈពេលសម្រាប់1វដ្ដនៃការប្រើឱសថនេះគឺ28ថ្ងៃ ដោយនៅ2វដ្ដដំបូង ត្រូវទុកគម្លាតរវាងការប្រើម្ដងៗរយៈពេល1សប្ដាហ៍(4ដងក្នុង1វដ្ដគឺប្រើនៅថ្ងៃទី1 ទី8 ទី15 និង ទី22)។ ចាប់ពីវដ្ដទី3ទៅ ត្រូវទុកគម្លាតរវាងការប្រើម្ដងៗរយៈពេល2សប្ដាហ៍(2ដងក្នុង1វដ្ដគឺប្រើនៅថ្ងៃទី1 និង ទី15) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។
・ករណីប្រើរួមជាមួយឱសថPomalidomide និង ឱសថDexamethasone:
មនុស្សពេញវ័យ រយៈពេលសម្រាប់1វដ្ដនៃការប្រើឱសថនេះគឺ28ថ្ងៃ។ នៅ2វដ្ដដំបូង ប្រើក្នុងកម្រិត1ដង 10mg/kg ដោយត្រូវទុកគម្លាតរវាងការប្រើម្ដងៗរយៈពេល1សប្ដាហ៍(4ដងក្នុង1វដ្ដគឺប្រើនៅថ្ងៃទី1 ទី8 ទី15 និង ទី22) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ចាប់ពីវដ្ដទី3ទៅ ប្រើក្នុងកម្រិត1ដង 20mg/kg ដោយត្រូវទុកគម្លាតរវាងការប្រើម្ដងៗរយៈពេល4សប្ដាហ៍(1ដងក្នុង1វដ្ដ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកសរីរាង្គផលិតគ្រាប់ឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp