Elosulfase alfa
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺMucopolysaccharidosis ប្រភេទ IV A ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ជាទូទៅ ប្រើក្នុងកម្រិត1ដង 2mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន 1សប្ដាហ៍ម្ដង។
・របៀបពង្រាវ:គណនានិងប្រើប្រាស់ឱសថក្នុងកម្រិតចាំបាច់ទៅតាមទម្ងន់របស់អ្នកជំងឺ ដោយពង្រាវជាមួយសូលុយស្យុងអំបិល(Saline)បានចំណុះចុងក្រោយ100mLចំពោះអ្នកជំងឺទម្ងន់ក្រោម25kg ឬ ពង្រាវជាមួយសូលុយស្យុងអំបិល(Saline)បានចំណុះចុងក្រោយ250mLចំពោះអ្នកជំងឺទម្ងន់ចាប់ពី25kgឡើងទៅ។
・ល្បឿនបញ្ចូលឱសថ: សូមស្វែងរកព័ត៌មានលម្អិតអំពីល្បឿននៃការបញ្ចូលឱសថនេះ។
・នៅក្នុងពេលប្រើឱសថនេះ អ្នកជំងឹអាចកើតមានរោគសញ្ញា Infusion associated reaction (មុខក្រហម ក្ដៅខ្លួន ឈឺក្បាល កន្ទួលក្រហម។ល។)។ ដើម្បីកាត់បន្ថយរោគសញ្ញាទាំងនេះ អ្នកជំងឺគួរប្រើឱសថប្រឆាំងហ៊ីស្ដាមីនតែម្យ៉ាងឬប្រើរួមជាមួយឱសថបំបាត់ការឈឺចាប់និងបញ្ចុះកំដៅ នៅ30~60នាទីមុននឹងចាប់ផ្ដើមបញ្ចូលឱសថនេះ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylactic shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខាននៃឱសថនេះបង្កអោយកើតមានរោគសញ្ញាInfusion associated reaction ជាពិសេស រោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស (Anaphylaxis)។ អ្នកដែលមានរោគសញ្ញាក្ដៅខ្លួនឬជំងឺដំណកដង្ហើមលក្ខណៈស្រួចស្រាវអាចនឹងកើតមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរដោយសារInfusion associated reaction។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp