Eliglustat tartrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺGaucher's disease មានដូចជា រោគសញ្ញាខ្វះឈាម(Anemia) ចំនួនប្លាកែតថយចុះ ថ្លើមនិងអណ្ដើករីកធំ(Hepatosplenomegaly) រោគសញ្ញាទាក់ទងនឹងឆ្អឹង ។ល។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ចំពោះអ្នកជំងឺCYP2D6 Extensive Metabolizer និង Intermediate Metabolizer:

      មនុស្សពេញវ័យ លេប1ដង 100mg 1ថ្ងៃ2ដង។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឹ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពអាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថនេះកើនឡើងខ្ពស់ រួមមាន:

      1) អ្នកដែលមានសកម្មភាពអង់ស៊ីមCYP2D6កម្រិតធម្មតា(Extensive Metabolizer, EM) និងស្ថិតក្នុងស្ថានភាពដូចខាងក្រោម:

      - អ្នកដែលមានបញ្ហាថ្លើមចាប់ពីកម្រិតមធ្យមឡើងទៅ (ការបែងចែកតាមវិធីChild-pugh ក្នុងកម្រិតBឬC)

      - អ្នកដែលមានបញ្ហាថ្លើមកម្រិតស្រាល (ការបែងចែកតាមវិធីChild-pugh ក្នុងកម្រិតA) និង កំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពទប់ស្កាត់CYP2D6ចាប់ពីកម្រិតមធ្យមឡើងទៅ

      - អ្នកដែលមានបញ្ហាថ្លើមកម្រិតស្រាល (ការបែងចែកតាមវិធីChild-pugh ក្នុងកម្រិតA) និង កំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពទប់ស្កាត់CYP2D6កម្រិតខ្សោយ ព្រមទាំងកំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពទប់ស្កាត់CYP3Aចាប់ពីកម្រិតមធ្យមឡើងទៅ។

      - អ្នកដែលមានមុខងារថ្លើមធម្មតា និង កំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពទប់ស្កាត់CYP2D6ចាប់ពីកម្រិតមធ្យមឡើងទៅ ព្រមទាំងកំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពទប់ស្កាត់CYP3Aចាប់ពីកម្រិតមធ្យមឡើងទៅ។

      2) អ្នកដែលមានសកម្មភាពអង់ស៊ីមCYP2D6កម្រិតទាប(Intermediate Metabolizer, IM) និងស្ថិតក្នុងស្ថានភាពដូចខាងក្រោម:

      - អ្នកដែលមានបញ្ហាមុខងារថ្លើម (ការបែងចែកតាមវិធីChild-pugh ក្នុងកម្រិតA B ឬ C)

      - អ្នកដែលមានមុខងារថ្លើមធម្មតា និង កំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពទប់ស្កាត់CYP3Aចាប់ពីកម្រិតមធ្យមឡើងទៅ។

      3) អ្នកដែលកង្វះសកម្មភាពអង់ស៊ីមCYP2D6 (Poor Metabolizer, PM) និងស្ថិតក្នុងស្ថានភាពដូចខាងក្រោម:

      - អ្នកដែលមានបញ្ហាមុខងារថ្លើម (ការបែងចែកតាមវិធីChild-pugh ក្នុងកម្រិតA B ឬ C)

      - អ្នកដែលមានមុខងារថ្លើមធម្មតា និង កំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពទប់ស្កាត់CYP3Aចាប់ពីកម្រិតមធ្យមឡើងទៅ។

      ・អ្នកដែលមានរោគសញ្ញាQTនៃចង្វាក់បេះដូងអូសបន្លាយ (ជំងឺCongenital long QT syndrome)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតី(Arrhythmia)ក្រុមIa (ឱសថQuinidine ឱសថProcainamide ជាដើម) ឬ ក្រុមទីIII (ឱសថAmiodarone ឱសថSotalol ជាដើម) ឬ ឱសថBepridil hydrochloride។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp