Eletriptan hydrobromide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈប្រកាំង(Migraine)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:នៅពេលកើតមានអាការៈប្រកាំង លេប1ដង20mg។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើបន្ថែមទៀតបាន ប៉ុន្តែ ត្រូវទុកគម្លាតយ៉ាងហោចណាស់2ម៉ោងបន្ទាប់ពីការប្រើលើកមុន។ ករណីប្រើក្នុងកម្រិត20mgនៅតែមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ អាចបង្កើនកម្រិតប្រើដល់40mgនៅពេលកើតមានអាការៈលើកក្រោយ។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ40mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូង ឬក៏ អ្នកដែលកំពុងមានជំងឺត្បៀតឬស្ទះសរសៃឈាមបេះដូងឬមានរោគសញ្ញានៃជំងឺនេះ ឬក៏ អ្នកដែលកំពុងមានជំងឺត្បៀតសរសៃឈាមក្នុងបេះដូងប្រភេទសរសៃអាកទែរនៃបេះដូងកន្ត្រាក់(Variant angina pectoris)។

      ・អ្នកដែលធ្លាប់មានបញ្ហាទាក់ទងនឹងសរសៃឈាមក្នុងខួរក្បាលឬធ្លាប់កើតមានអាការៈត្បៀតឬស្ទះសរសៃឈាមក្នុងខួរក្បាលរយៈពេលខ្លី(Transient ischemic attack)។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងសរសៃឈាមនៅតាមអវៈយវៈ(Peripheral vascular disease)។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាមដែលមិនកំពុងទទួលការគ្រប់គ្រង។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថErgotamine ឬ ឱសថប្រភេទErgotamine ឬ ឱសថដែលភ្ញោចគ្រឿងទទួល5-HT1B/1D(5-HT1B/1D receptor)ផ្សេងទៀត ឬ ឱសថប្រឆាំងវីរុសហ៊ីវប្រភេទទប់ស្កាត់ប្រូតេអាស(Ritonavir, Indinavir sulfate ethanolate, Nelfinavir mesilate)។

    • ផលរំខាន

      អាការៈឈឺចាប់ ចង់ក្អួត ក្អួត បេះដូងលោតញាប់ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចប្រើនៅក្រោយចាប់ផ្ដើមកើតមានអាការៈ។ ផលរំខាននៃឱសថនេះមានតិចតួចជាងឱសថប្រភេទអឺហ្កូតាមីន (Ergotamine drugs)។

    • សកម្មភាពឱសថ

      ភ្ញោចគ្រឿងទទួលសេរ៉ូតូនីន (Serotonin receptor)នៅក្នុងខួរក្បាល ដើម្បីទប់ស្កាត់ការរីកធំនៃសរសៃឈាមនៅក្នុងខួរក្បាលនិងការរលាកនៅតាមសរសៃប្រសាទ នៅពេលកើតមានអាការៈប្រកាំង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp