Eldecalcitol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹង(Osteoporosis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 0.75μg។ អាចបន្ថយកម្រិតប្រើប្រាស់មកត្រឹម 1ថ្ងៃ1ដង 0.5μg ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។
-
ផលរំខាន
បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត រំលាយអាហារមិនបានល្អ អារម្មណ៍ខុសប្រក្រតីនៅក្នុងមាត់ ឈឺក្បាល វិលមុខ ងងុយគេង សម្ពាធឈាមកើនឡើង បេះដូងលោតញាប់។
-
សកម្មភាពឱសថ
បង្កើនការស្រូបសារធាតុកាល់ស្យូមជាដើមពីពោះវៀន ដើម្បីកែលម្អប្រតិកម្មផ្សេងៗនៅក្នុងឆ្អឹងនិងប្រតិកម្មទាក់ទងនឹងកាល់ស្យូម ហើយក៏មានប្រសិទ្ធិភាពទប់ស្កាត់ប្រតិកម្មរំលាយឆ្អឹងនិងជម្រុញប្រតិកម្មផលិតឆ្អឹងផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp