Efinaconazole

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើជាថ្នាំលាបនៅក្នុងការព្យាបាលជំងឺRingwormឬTineaនៅក្រចក។

    • កម្រិតប្រើប្រាស់

      ថ្នាំលាប (10%):

      លាបពេញក្រចកដែលមានបញ្ហា 1ថ្ងៃ1ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន រលាកស្បែក ពងទឹកនៅលើស្បែក រមាស់ អារម្មណ៍ខុសប្រក្រតីនៅស្បែក ហើម ឈឺ របកស្បែក។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ចំពោះក្រចកដែលប្រែទម្រង់ដោយសារជំងឺ ទោះជាប្រើឱសថនេះ ក៏ក្រចកមិនអាចត្រឡប់មកដូចដើមដែរ រហូតទាល់តែក្រចកថ្មីដុះបំពេញវិញ។

      ・ឱសថនេះអាចធ្វើអោយក្រហាយ ដូច្នេះ ក្រោយលាបឱសថនេះរួច គួរជូតចេញនូវសារធាតុឱសថពីបរិវេណជុំវិញក្រចក។

      ・ក្រោយលាបឱសថនេះ គួរទុកអោយស្ងួតសិនមុននឹងប៉ះពាល់សម្លៀកបំពាក់ឬកម្រាលផ្សេងៗ។

      ・មានផ្ទុកសារធាតុរាវដែលងាយឆេះ ដូច្នេះ គួរចៀសវាងប្រើនៅជិតប្រភពភ្លើង។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពរារាំងដំណើរការសំយោគសារធាតុErgosterol ត្រង់ចំណុចប្រតិកម្មផ្ដាច់មេទីលពីសារធាតុLanosterol។ Ergosterol ជាសារធាតុផ្សំដ៏សំខាន់មួយនៅក្នុងភ្នាសកោសិកានៃមេរោគផ្សិត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp