Efavirenz

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវប្រភេទទី1 (HIV-1) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 600mg។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:

       Triazolam, Midazolam, Ergotamine tartrate/Anhydrous caffeine/Isopropylantipyrine, Dihydroergotamine mesilate, Methylergometrine maleate, Ergometrine maleate, Voriconazole, Simeprevir, Asunaprevir, Daclatasvir hydrochloride/Asunaprevir/Beclabuvir hydrochloride, Elbasvir, Grazoprevir។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ចង់ក្អួត វិលមុខ រាករូស ឈឺក្បាល ងងុយគេងឬគេងមិនលក់ ពិបាកផ្ដោតអារម្មណ៍ អស់កម្លាំង ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ដំបៅក្នុងមាត់ ពងទឹកឬស្នាមក្រហមលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺErythema multiforme)។

      - បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ញ័រដៃ (ជំងឺខ្សោយមុខងារថ្លើម)

      - បេះដូងលោតញាប់ បាត់បង់ស្មារតី (QTនៃចង្វាក់បេះដូងអូសបន្លាយវែង)

    • អន្តរប្រតិកម្ម

      ・ឱសថTriazolam, Midazolam, Ergotamine tartrate/Anhydrous caffeine/Isopropylantipyrine, Dihydroergotamine mesilate, Methylergometrine maleate, Ergometrine maleate - អាចធ្វើអោយការបញ្ចេញចោលនៃឱសថទាំងនេះថយចុះ នាំអោយមានផលរំខានធ្ងន់ធ្ងរកើតឡើង ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថVoriconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរប្រែប្រួល ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថSimeprevir, Asunaprevir, Daclatasvir hydrochloride/Asunaprevir/Beclabuvir hydrochloride - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ នាំអោយបាត់បង់ប្រសិទ្ធិភាពឱសថ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថElbasvir, Grazoprevir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ នាំអោយបាត់បង់ប្រសិទ្ធិភាពឱសថ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease Inhibitors (Indinavir, Saquinavir, Ritonavir, Fosamprenavir, Atazanavir, Lopinavir/Ritonavir, Darunavir) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះប្រែប្រួល ឬ ផ្ដល់ជាផលរំខានផ្សេងៗ។

      ・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទCCR5 Inhibitors (Maraviroc) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMaravirocប្រែប្រួល។

      ・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV integrase inhibitor (Dolutegravir) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDolutegravirប្រែប្រួល។

      ・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A (Rifampicin, Rifabutin) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃEfavirenzប្រែប្រួល។

      ・ឱសថClarithromycin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃClarithromycinប្រែប្រួល។

      ・ឱសថពន្យារកំណើត - អាចធ្វើអោយប្រសិទ្ធិភាពឱសថពន្យារកំណើតថយចុះ ដូច្នេះ គួរប្រើប្រាស់មធ្យោបាយពន្យារកំណើតផ្សេងបន្ថែមទៀត ដូចជាស្រោមអនាម័យជាដើម។

      ・ឱសថបញ្ចុះខ្លាញ់Atorvastatin, Pravastatin, Simvastatin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះប្រែប្រួល។

      ・ឱសថCarbamazepine, Itraconazole, Diltiazem, Telaprevir, Atovaquone/Proguanil - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះប្រែប្រួល។

      ・អាហារបំប៉នដែលមានសារធាតុSt.John’s Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃEfavirenzថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាវិលមុខ ស្មារតីដឹងខ្លួនធ្លាក់ចុះ ងងុយគេង ដូច្នេះ គួរចៀសវាងបើកបរ ឬ បញ្ជាម៉ាស៊ីនគ្រោះថ្នាក់ផ្សេងៗ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・គ្រឿងស្រវឹងអាចបង្កើនសកម្មភាពឱសថនេះបង្កជាផលរំខានផ្សេងៗ ដូច្នេះ គួរចៀសវាងពិសារគ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・អាហារបំប៉នដែលមានសារធាតុ St.John's Wort អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ ដូច្នេះ គួរចៀសវាងការប្រើប្រាស់រួមគ្នា។

      ・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទNNRTI ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីម HIV-1 Reverse transcriptaseរបស់វីរុស ធ្វើអោយវីរុសមិនអាចកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp