Edrophonium chloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបម្រើបម្រាស់ដូចខាងក្រោម៖

      - ប្រើដើម្បីធ្វើរោគវិនិច្ឆ័យទៅលើជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)

      - ប្រើដើម្បីវិនិច្ឆ័យបែងចែកសកម្មភាពទប់ស្កាត់ដំណកដង្ហើមដែលកើតឡើងយឺតក្រោយពេលប្រើឱសថបន្ទូរការកន្ត្រាក់សាច់ដុំ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើដើម្បីធ្វើរោគវិនិច្ឆ័យទៅលើជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis):

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង10mg ដោយចាក់តាមសរសៃវ៉ែន។ នៅពេលនោះ ដំបូង ចាក់បញ្ចូល2mgដោយប្រើរយៈពេល15~30វិនាទី រួច45វិនាទីក្រោយ សង្កេតមើលប្រតិកម្មរបស់អ្នកជំងឺ ហើយប្រសិនបើចាំបាច់ អាចចាក់បញ្ចូល8mgដែលនៅសល់បន្ថែមទៀត។

      ・ករណីប្រើដើម្បីវិនិច្ឆ័យបែងចែកសកម្មភាពទប់ស្កាត់ដំណកដង្ហើមដែលកើតឡើងយឺតក្រោយពេលប្រើឱសថបន្ទូរការកន្ត្រាក់សាច់ដុំ:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត5~10mg ដោយចាក់តាមសរសៃវ៉ែនរយៈពេល30~40វិនាទី រួចសង្កេតមើលប្រតិកម្មរបស់អ្នកជំងឺ។ ប្រសិនបើស្ថានភាពបន្ធូរសាច់ដុំមានលក្ខណៈល្អប្រសើរឡើង នោះវាជាNon-depolarizing block ប៉ុន្តែ ប្រសិនបើស្ថានភាពបន្ធូរសាច់ដុំមានលក្ខណៈកាន់តែខ្លាំងឡើង នោះវាជាDepolarizing block។ ប្រសិនបើចាំបាច់ អាចចាក់បញ្ចូលបន្ថែមទៀតក្នុងកម្រិតដូចគ្នាក្នុងរយៈពេល5~10នាទី។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលមានរោគសញ្ញាស្ទះនៅតាមក្រពះពោះវៀនឬផ្លូវនោម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp