Edaravone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - កាត់បន្ថយរោគសញ្ញាទាក់ទងនឹងសរសៃប្រសាទ បញ្ហាទាក់ទងនឹងចលនានិងមុខងាររាងកាយផ្សេងៗសម្រាប់សកម្មភាពរស់នៅប្រចាំថ្ងៃ ដែលកើតមាននៅដំណាក់កាលស្រួចស្រាវនៃជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល (Cerebral infarction)

      - ទប់ស្កាត់ការវិវត្តនៃបញ្ហាមុខងាររាងកាយផ្សេងៗដែលកើតមាននៅក្នុងជំងឺ Amyotrophic lateral sclerosis (ALS)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាទាក់ទងនឹងសរសៃប្រសាទ បញ្ហាទាក់ទងនឹងចលនានិងមុខងាររាងកាយផ្សេងៗសម្រាប់សកម្មភាពរស់នៅប្រចាំថ្ងៃ ដែលកើតមាននៅដំណាក់កាលស្រួចស្រាវនៃជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល (Cerebral infarction):

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង30mg ដោយពង្រាវនៅក្នុងសេរ៉ូមប្រៃ(Saline)ជាដើមក្នុងបរិមាណសមស្រប រួចព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាច។ ចាប់ផ្ដើមបញ្ចូលឱសថនេះក្នុងអំឡុងពេល24ម៉ោងបន្ទាប់ពីកើតមានអាការៈ ហើយរយៈពេលនៃការប្រើឱសថនេះគឺ14ថ្ងៃចុះ។

      ・ករណីប្រើនៅក្នុងការទប់ស្កាត់ការវិវត្តនៃបញ្ហាមុខងាររាងកាយផ្សេងៗដែលកើតមាននៅក្នុងជំងឺ Amyotrophic lateral sclerosis (ALS):

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង60mg ដោយពង្រាវនៅក្នុងសេរ៉ូមប្រៃ(Saline)ជាដើមក្នុងបរិមាណសមស្រប រួចព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល60នាទី 1ថ្ងៃ1ដង។ ជាទូទៅ គេប្រើឱសថនេះជាលក្ខណៈវដ្ដ ដោយរួមមានរយៈពេលប្រើឱសថនិងរយៈពេលផ្អាកការប្រើឱសថ សរុប28ថ្ងៃក្នុង1វដ្ដ។ នៅវដ្ដទី1 កំណត់រយៈពេលប្រើឱសថចំនួន14ថ្ងៃជាប់ៗគ្នានិងរយៈពេលផ្អាកការប្រើឱសថចំនួន14ថ្ងៃ។ ចាប់ពីវដ្ដទី2ទៅ កំណត់រយៈពេលប្រើឱសថចំនួន10ថ្ងៃក្នុងអំឡុងពេល14ថ្ងៃដំបូង បន្ទាប់ពីនោះផ្អាកការប្រើឱសថចំនួន14ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp