Eculizumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ទប់ស្កាត់ការបែកគ្រាប់ឈាម នៅក្នុងជំងឺParoxysmal nocturnal hemoglobinuria
- ទប់ស្កាត់ផលប៉ះពាល់សរសៃឈាមតូចៗដោយសារកំណកឈាម នៅក្នុងជំងឺAtypical hemolytic uremic syndrome
- ជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)ពេញរាងកាយ (ចំពោះករណីដែលមានការលំបាកក្នុងការគ្រប់គ្រងរោគសញ្ញាដែលកើតឡើងពីការព្យាបាលដោយចាក់បញ្ចូលImmunoglobulinបរិមាណច្រើនទៅក្នុងសរសៃវ៉ែន ឬ ការព្យាបាលដោយការលាងសម្អាតឈាមប៉ុណ្ណោះ)
- ជំងឺNeuromyelitis optica spectrum disorder (NMOSD) (រួមទាំងជំងឺរលាកសរសៃប្រសាទភ្នែកនិងឆ្អឹងខ្នង)។
-
កម្រិតប្រើប្រាស់
សូមពិនិត្យខ្លឹមសារលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងកើតមានជំងឺឆ្លងដោយសារបាក់តេរីបង្កការរលាកស្រោមខួរ(ជំងឺMeningococcal infection)។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមាននូវជំងឺMeningococcal infection ដោយសារការប្រើប្រាស់ឱសថនេះ ហើយអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ ដូច្នេះ ត្រូវតាមដានរករោគសញ្ញាដំបូងនៃជំងឺនេះ មានដូចជា ក្ដៅខ្លួន ឈឺក្បាល អាការៈរឹងនៅផ្នែកខាងក្រោយនៃក។ល។ អាចចាក់វ៉ាក់សាំងដើម្បីការពារការកើតឡើងនូវជំងឺនេះ ហើយប្រសិនបើឃើញរោគសញ្ញាដំបូង ត្រូវព្យាបាលដោយឱសថប្រឆាំងបាក់តេរីជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp