Econazole nitrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺRingwormឬTinea(ជើង ដៃ ដងខ្លួន ក្រលៀន) ជំងឺកង់ឌីដាស៊ីស(Candidiasis) ជំងឺTinea versicolor។
-
កម្រិតប្រើប្រាស់
ថ្នាំលាបលើស្បែក (1%):
លាបនៅកន្លែងមានបញ្ហា 1ថ្ងៃ2~3ដង រយៈពេល6ថ្ងៃ។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបន្តប្រើរយៈពេល6ថ្ងៃទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងក្រហម រមាស់ ក្រហាយ ក្ដៅ ឈឺ រលាត់ ពងទឹក ហើម។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・កាប៉ះពាល់ឱសថនេះជាមួយនឹងផលិតផលប្រើក្នុងការពន្យារកំណើតធ្វើអំពីLatexដូចជាស្រោមអនាម័យជាដើម អាចធ្វើអោយគុណភាពផលិតផលទាំងនេះចុះអន់ថយឬខូច ដូច្នេះ គួរចៀសវាងកុំអោយឱសថនេះប៉ះពាល់ត្រូវនឹងផលិតផលទាំងនេះ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងមេរោគផ្សិតប្រភេទImidazole antifungal ដោយមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងភ្នាសកោសិកានៃមេរោគផ្សិតធ្វើអោយភ្នាសមានលក្ខណៈប្រែប្រួល និង បង្អាក់សកម្មភាពដកដង្ហើមរបស់មេរោគ ធ្វើអោយកោសិការបស់មេរោគផ្សិតមិនអាចរស់រានឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp