Dutasteride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly)។
- ជំងឺជ្រុះសក់របស់បុរស។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 0.5mg។ ត្រូវការរយៈពេល6ខែដើម្បីវាយតម្លៃលើប្រសិទ្ធិភាពនៃឱសថនេះ។
・ករណីជំងឺជ្រុះសក់របស់បុរស:
បុរសពេញវ័យ:លេប1ថ្ងៃ1ដង0.1mg។ អាចបង្កើនកម្រិតប្រើប្រាស់ដល់1ថ្ងៃ1ដង0.5mg ទៅតាមការចាំបាច់។ ត្រូវការរយៈពេល6ខែដើម្បីវាយតម្លៃលើប្រសិទ្ធិភាពនៃឱសថនេះ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទទប់ស្កាត់អង់ស៊ីម5α-Reductase (5α-Reductase inhibitors)។
・ស្ត្រី។
・កុមារ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន អសមត្ថភាពផ្លូវភេទ ចំណង់ផ្លូវភេទធ្លាក់ចុះ ឡើងដោះឬឈឺដោះ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រួយខ្លួន បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពទប់ស្កាត់អង់ស៊ីមCYP3A4 (Ritonavir ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDutasterideកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
មិនត្រូវប្រើឱសថនេះចំពោះស្ត្រីនោះទេ។ ជាពិសេស ស្ត្រីឬកុមារមិនត្រូវប៉ះពាល់សារធាតុថ្នាំដែលជ្រាបចេញពីសម្បកកាប់ស៊ុលនោះទេ ដោយសារសារធាតុឱសថនេះអាចជ្រាបចូលក្នុងរាងកាយតាមរយៈស្បែកបាន។
-
ការប្រុងប្រយ័ត្នជាពិសេស
・ស្ត្រីឬកុមារមិនត្រូវប៉ះពាល់សារធាតុថ្នាំដែលជ្រាបចេញពីសម្បកកាប់ស៊ុលនោះទេ ដោយសារសារធាតុឱសថនេះអាចជ្រាបចូលក្នុងរាងកាយតាមរយៈស្បែកបាន។
・ត្រូវពន្យល់ប្រាប់អ្នកជំងឺអំពីហានិភ័យនៃការរីកក្រពេញប្រូស្តាតឡើងវិញ ប្រសិនបើបញ្ឈប់ការប្រើប្រាស់ឱសថនេះ ដូច្នេះ គួរប្រើប្រាស់ឱសថនេះរយៈពេលវែង ឬ ចាប់ផ្ដើមប្រើឱសថសាជាថ្មីនៅពេលក្រពេញប្រូស្តាតរីកធំឡើងវិញ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់អង់ស៊ីម5α-Reductaseប្រភេទI និង ប្រភេទII ដើម្បីទប់ស្កាត់ការបំលែងពីអរម៉ូនបុរសតេស្តូស្តេរ៉ូន(Testosterone)ទៅជាឌីហ៊ីដ្រូតេស្តូស្តេរ៉ូន(Dihydrotestosterone) ដែលអាចមានប្រសិទ្ធិភាពបង្រួមទំហំនៃក្រពេញប្រូស្តាតដែលរីកធំបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp