Droxidopa

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈពិបាកបោះជំហានដើរ(Frozen gait) និង អាការៈងងឹតមុខពេលក្រោកឈរ ដែលកើតមាននៅក្នុងជំងឺប៉ាឃីនសុន(Parkinso's disease) (ដែលស្ថិតក្នុង Stage III នៃការបែងចែកកម្រិតរោគសញ្ញាតាមវិធីYahr)

      - អាការៈសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ អាការៈភ្លេចស្មារតី និង អាការៈងងឹតមុខពេលក្រោកឈរ ដែលកើតមាននៅក្នុងជំងឺដូចជា:ជំងឺShy-Drager syndrome ជំងឺFamilial amyloid polyneuropathy។

      - អាការៈវិលមុខ ងងឹតមុខ អស់កម្លាំង ល្ហិតល្ហៃ ដែលជារោគសញ្ញានៃសម្ពាធឈាមចុះទាបពេលក្រោកឈរ ដែលកើតមានចំពោះអ្នកជំងឺលាងឈាម។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីអាការៈពិបាកបោះជំហានដើរ(Frozen gait) និង អាការៈងងឹតមុខពេលក្រោកឈរ ដែលកើតមាននៅក្នុងជំងឺប៉ាឃីនសុន(Parkinso's disease) (ដែលស្ថិតក្នុង Stage III នៃការបែងចែកកម្រិតរោគសញ្ញាតាមវិធីYahr):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង100mg និង បង្កើនកម្រិតម្ដង100mg/ថ្ងៃ រៀងរាល់2ថ្ងៃម្ដង រហូតដល់កម្រិតប្រើជាប្រចាំដែលជាទូទៅគឺ 1ថ្ងៃ600mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 900mg។

      ・ករណីអាការៈសម្ពាធឈាមចុះទាបនៅពេលក្រោកឈរ អាការៈភ្លេចស្មារតី និង អាការៈងងឹតមុខពេលក្រោកឈរ ដែលកើតមាននៅក្នុងជំងឺShy-Drager syndrome និង ជំងឺFamilial amyloid polyneuropathy:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ200~300mg បែងចែកជា2~3ដងក្នុង1ថ្ងៃ រួចបង្កើនកម្រិតម្ដង100mg/ថ្ងៃ រៀងរាល់ប៉ុន្មានថ្ងៃទៅ1សប្ដាហ៍ រហូតដល់កម្រិតប្រើជាប្រចាំដែលជាទូទៅគឺ 1ថ្ងៃ300~600mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 900mg។

      ・ករណីអាការៈវិលមុខ ងងឹតមុខ អស់កម្លាំង ល្ហិតល្ហៃ ដែលជារោគសញ្ញានៃសម្ពាធឈាមចុះទាបពេលក្រោកឈរ ដែលកើតមានចំពោះអ្នកជំងឺលាងឈាម:

      មនុស្សពេញវ័យ:លេប1ដង200~400mg ប្រើនៅ30នាទី~1ម៉ោងមុនពេលចាប់ផ្ដើមលាងឈាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺ400mg។

    • ហាមប្រើ

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・ហាមប្រើឱសថសណ្ដំដែលមានផ្ទុកសារធាតុHalogen(ឱសថHalothaneជាដើម) ចំពោះអ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទកាតេកូឡាមីន(ឱសថIsoprenalineជាដើម)។

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកជំងឺលាងឈាមដែលមានរោគសញ្ញានៃផលប៉ះពាល់សរសៃឈាមតាមអវៈយវៈកម្រិតធ្ងន់ធ្ងរ (រោគសញ្ញាស្លាប់ជាលិកាដោយសារជំងឺទឹកនោមផ្អែម(Diabetic gangrene) ជាដើម)។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងមានអាការៈពុលសារធាតុកូកាអ៊ីន(Cocaine)។

      ・អ្នកដែលមានចង្វាក់បេះដូងលោតញាប់ដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia)។

    • ផលរំខាន

      ឈឺក្បាល ធ្ងន់ក្បាល ចង់ក្អួត រវើរវាយ បាត់បង់ចំណង់អាហារ បេះដូងលោតញាប់ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះមិនមានប្រសិទ្ធិភាពចំពោះអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពដែលខ្វះសារធាតុន័រអាដ្រេណាលីននៅក្នុងរាងកាយនោះទេ។

      ・ចំពោះជំងឺប៉ាឃីនសុនចាប់ពីកម្រិតមធ្យមទៅកម្រិតធ្ងន់ ឱសថនេះមានប្រសិទ្ធិភាពចំពោះអ្នកជំងឺដែលមិនធូរស្បើយទាក់ទងនឹងរោគសញ្ញាពិបាកបោះជំហានដើរ(Frozen gait)។

      ・ឱសថនេះអាចធ្វើអោយសម្ពាធឈាមកើនឡើង ដូច្នេះ ត្រូវចាប់ផ្ដើមប្រើពីកម្រិតទាបទៅ។ ប្រសិនបើមិនឃើញមានប្រសិទ្ធិភាពព្យាបាលទេ មិនគួរប្រើឱសថនេះលក្ខណៈរ៉ាំរ៉ៃនោះទេ។

    • សកម្មភាពឱសថ

      ពេលចូលក្នុងរាងកាយ ឱសថនេះនឹងបំលែងទៅសារធាតុន័រអាដ្រេណាលីន(Noradrenaline) ដើម្បីធ្វើអោយការបញ្ជូនសញ្ញារវាងសរសៃប្រសាទអាចប្រព្រឹត្តទៅបានរលូន និង មានសកម្មភាពទៅលើប្រព័ន្ធសរសៃឈាមនិងបេះដូង ដើម្បីបង្កើនសម្ពាធឈាមនៅក្នុងរាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp