Droperidol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- ប្រើរួមជាមួយឱសថFentanyl ដើម្បីជាជំនួយនៅក្នុងការអនុវត្តការសណ្ដំរាងកាយទាំងមូល(General anesthesia)និងការធ្វើអោយស្ពឹកតាមផ្នែកនៃរាងកាយ សម្រាប់ការវះកាត់ ការពិនិត្យ ឬ ការព្យាបាលផ្សេងៗ។
- ប្រើតែឯងនៅមុនពេលអនុវត្តការសណ្ដំ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីប្រើរួមជាមួយឱសថFentanyl :
- ចំពោះការប្រើនៅដំណាក់កាលចាប់ផ្ដើមការសណ្ដំ: មនុស្សពេញវ័យ ប្រើឱសថនេះក្នុងកម្រិត 0.25~0.5mg/kg ដោយចាក់ក្នុងសរសៃវ៉ែនយឺតៗឬលាយនៅក្នុងសេរ៉ូមគ្លុយកូសជាដើមដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែន រួមជាមួយនឹងឱសថFentanyl citrate កម្រិត 7.85~15.7μg/kg (Fentanyl កម្រិត 5~10μg/kg)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
- ចំពោះការប្រើជាជំនួយនៅក្នុងការធ្វើអោយស្ពឹកតាមផ្នែកនៃរាងកាយ: មនុស្សពេញវ័យ ប្រើឱសថនេះក្នុងកម្រិត 0.25mg/kg ដោយចាក់ក្នុងសរសៃវ៉ែនយឺតៗរួមជាមួយនឹងឱសថFentanyl citrate កម្រិត 7.85μg/kg (Fentanyl កម្រិត 5μg/kg) នៅរយៈពេល10~15នាទីបន្ទាប់ពីការប្រើឱសថស្ពឹក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
・ករណីប្រើតែឯងនៅមុនពេលអនុវត្តការសណ្ដំ:
មនុស្សពេញវ័យ ប្រើឱសថនេះក្នុងកម្រិត 0.05~0.1mg/kg ដោយចាក់ក្នុងសាច់ដុំ នៅរយៈពេល30~60នាទីមុនចាប់ផ្ដើមប្រើឱសថស្ពឹក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់មានអាការៈកន្ត្រាក់សាច់ដុំឬប្រកាច់ពីមុនមក។
・អ្នកដែលមិនអាចគេងសម្រាកនៅមន្ទីរពេទ្យបាន។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានបណ្ដុំរោគសញ្ញាQTនៃចង្វាក់បេះដូងអូសបន្លាយ។
・ទារកទើបកើត ទារក និង កុមារអាយុចាប់ពី2ឆ្នាំចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp