Doxorubicin hydrochloride = Adriamycin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកជាច្រើនប្រភេទ ដូចជា ជំងឺមហារីកគ្រាប់ឈាមប្រភេទMalignant lymphoma មហារីកសួត មហារីកសរីរាង្គរំលាយអាហារ មហារីកសុដន់ មហារីកប្លោកនោម មហារីកឆ្អឹង មហារីកតួស្បូន មហារីកនៅផ្លូវតម្រងនោម មហារីកក្រពេញអូវែរដែលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការព្យាបាលChemotherapy ជំងឺដុំសាច់មហារីកបង្កដោយវីរុសកើតនៅលើអ្នកជំងឺអេដស៍ ជំងឺដុំសាច់មហារីកកើតនៅលើកុមារ។ល។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺបេះដូង។
-
ផលរំខាន
ផលរំខានរួមមាន ជ្រុះរោមឬសក់ ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ដំបៅក្នុងមាត់ អាការៈខ្វះឈាម ក្ដៅខ្លួន ប្លោកនោមរួមតូច នោមសល់ ជីពចរញាប់ ចង្វាក់បេះដូងខុសប្រក្រតី ឈឺទ្រូង ថយទម្ងន់ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើមជើង ឈឺទ្រូង រួយខ្លួន បេះដូងលោតញាប់ ដង្ហក់ (ប៉ះពាល់សាច់ដុំបេះដូង មុខងារបេះដូងថយចុះ)
- ក្ដៅខ្លួន ឈាមច្រមុះ រួយខ្លួន (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- បែកញើសទាំងត្រជាក់ វិលមុខ ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួន ក្អកស្ងួត ដង្ហក់ (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- មិនអាចទប់ទឹកនោមបាន នោមញឹក (ប្លោកនោមរួមតួច)
- ហើមមុខ ក្ដៅច្រាលម្ដងៗ រងាញាក់ (Infusion reaction)
- ហើមដៃជើង ស្បែកក្រហម ឈឺនិងឡើងកន្ទួលលើបាតដៃនិងបាតជើង (បណ្ដុំរោគសញ្ញាដៃនិងជើង(Hand-foot syndrome))
- ពិបាកដកដង្ហើម ឈឺទ្រូង បាត់បង់ស្មារតី (ជំងឺស្ទះកំណកឈាមនៅសរសៃឈាមក្នុងសួត(Pulmonary embolism))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ការប្រើវិទ្យុសកម្មទៅលើផ្នែកបេះដូងឬផ្នែកកណ្ដាលទ្រូង(Mediastinum)នៅមុនពេលប្រើឱសថDoxorubicin - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ឱសថប្រឆាំងមហារីកដែលផ្ដល់ផលប៉ះពាល់ដល់បេះដូង (ឱសថប្រភេទAnthracycline) - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។
・ឱសថPaclitaxel - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។ ករណីប្រើរួមគ្នា គួរប្រើឱសថPaclitaxelក្រោយពេលប្រើឱសថDoxorubicin។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ជាទូទៅ ឱសថនេះមិនប្រើសម្រាប់ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬក្នុងពោះនោះទេ។
-
សកម្មភាពឱសថ
ឱសថនេះធ្វើសកម្មភាពដោយភ្ជាប់ខ្លួនទៅនឹងម៉ូលេគុលDNAរបស់កោសិកាមហារីក ធ្វើអោយរាំងស្ទះដល់ដំណើរការបង្កើតDNAនិងRNAនៅក្នុងកោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp