Doxazosin mesilate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាម
- ជំងឺលើសសម្ពាធឈាមបណ្ដាលមកពីជំងឺមហារីកPheochromocytoma។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ1ដង0.5mg។ ក្រោយរយៈពេល 1~2 សប្ដាហ៍ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតបន្តិចម្ដងៗដល់កម្រិត 1ថ្ងៃ1ដង1~4mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 8mg។ ចំពោះជំងឺលើសសម្ពាធឈាមបណ្ដាលមកពីជំងឺមហារីកPheochromocytoma
កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 16mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន វិលមុខ ងងឹតមុខ ឈឺក្បាល បេះដូងលោតញាប់ កន្ទាលត្រអាក ហើមមុខនិងបបូរមាត់ ហើមបំពង់ក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ឡើងកន្ទួលក្រហម រមាស់ស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- វិលមុខ អស់កម្លាំង បាត់បង់ស្មារតី (សន្លប់)
- ជីពចរមិនមានលំនឹង (ជំងឺចង្វាក់បេះដូងខុសប្រក្រតី)
- ឈឺក្បាល ចង់ក្អួត បាត់បង់ស្មារតីបណ្ដោះអាសន្ន (ប៉ះពាល់សរសៃឈាមខួរក្បាល)
- ឈឺទ្រូងដូចត្រូវគេរឹត ថប់ទ្រូង បែកញើសទាំងត្រជាក់ (ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង)
- ឈឺទ្រូងឬខ្នង ឈឺទ្រូងដូចត្រូវគេរឹត ម្រាមដៃត្រជាក់ (ជំងឺស្ទះសរសៃឈាមក្នុងបេះដូង)
- ឈាមច្រមុះឬតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយលើស្បែក ក្ដៅខ្លួន (រោគសញ្ញានៃការថយចុះចំនួនប្លាកែត ជាដើម)
- អស់កម្លាំង ក្ដៅខ្លួន ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះទឹកនោមឬឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀត - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។
・ឱសថដែលមានសកម្មភាពទប់ស្កាត់អង់ស៊ីមPhosphodiesterase 5 (PDE-5) (Vardenafil hydrochloride hydrate, Tadalafil, Sildenafil citrate) - អាចធ្វើអោយកើតមានអាការៈវិលមុខជាដើមដោយសារសម្ពាធឈាមធ្លាក់ចុះទាប។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ដោយឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធសរសៃឈាមអាកទែរនិងវ៉ែន គេប្រើឱសថនេះចំពោះអ្នកជំងឺដែលរួមមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលអាល់ហ្វា 1 (Alpha 1 receptor)នៅតាមកោសិកាសាច់ដុំនៃសរសៃឈាមដើម្បីទប់ស្កាត់សកម្មភាពកន្ត្រាក់នៃសរសៃឈាម ធ្វើអោយសរសៃឈាមរីកធំ ហើយសម្ពាធឈាមក៏ថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp