Dosulepin hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត(Depression)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ 75~150mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទTricyclic antidepressants។
・អ្នកជំងឺស្ទះសរសៃឈាមបេះដូងដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការធូរស្បើយ។
・អ្នកដែលមានអាការៈស្ទះផ្លូវទឹកនោម (ជំងឺទាក់ទងនឹងក្រពេញប្រូស្តាត ជាដើម)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (ឱសថSelegiline hydrochloride ឱសថRasagiline mesilate)។
-
ផលរំខាន
ផលរំខានដោយសារសកម្មភាពប្រឆាំងកូលីនខ្លាំង (ស្ងួតក ទល់លាមក ពិបាកនោម) វិលមុខ ងងុយគេង បេះដូងលោតញាប់ ញ័រដៃជើង ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះមិនបង្ហាញប្រសិទ្ធិភាពភ្លាមៗនោះទេ ដោយត្រូវការរយៈពេលប្រហែល2សប្ដាហ៍។
・ហាមប្រើឱសថទាំងនេះចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma) ជំងឺរីកក្រពេញប្រូស្តាត ឬ ជំងឺស្ទះការបញ្ជូនសញ្ញាក្នុងបេះដូង។
-
សកម្មភាពឱសថ
ទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុន័រអាដ្រេណាលីន(Noradrenaline)និងសារធាតុសេរ៉ូតូនីន (Serotonin)ជាដើម ចូលទៅក្នុងកោសិកាសរសៃប្រសាទ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp