Doripenem hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំងជំងឺរលាកជុំវិញក្រពេញអាមីដាល់និងជំងឺខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោមស្មុគស្មាញ ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឹរលាកស្រោមពោះ ជំងឺខ្ទុះក្នុងប្រហោងពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺខ្ទុះក្នុងថ្លើម ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកស្រោមខួរលក្ខណៈមានខ្ទុះ ជំងឺឆ្លងមេរោគក្នុងប្រហោងភ្នែក ជំងឺរលាកក្នុងភ្នែក(រួមទាំងរលាកគ្រាប់ភ្នែកទាំងមូល) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកភ្នាសក្នុងនៃស្បែក(Cellulitis)នៅជុំវិញឆ្អឹងចង្កា ជំងឺរលាកចង្កា។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      - មនុស្សពេញវ័យ:ប្រើ1ដង 0.25g, 1ថ្ងៃ2ដងឬ3ដង ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល ប្រើ1ដង 0.5g, 1ថ្ងៃ3ដង។ កម្រិតអតិបរមាគឺ 1ដង1.0g ឬ 1ថ្ងៃ3.0g។

      - កុមារ:ប្រើ1ដង 20mg/kg, 1ថ្ងៃ3ដង ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ដង 40mg/kg។ កម្រិតអតិបរមាក្នុង1ដងគឺ1.0g។

    • ហាមប្រើ

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើឱសថSodium valproate។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp