Dopamine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈនៃចរន្តឈាមចុះខ្សោយលក្ខណៈស្រួចស្រាវ (អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock) អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារការហូរឈាម(Hemorrhagic shock))

      - រោគសញ្ញានៃចរន្តឈាមចុះខ្សោយលក្ខណៈស្រួចស្រាវ នៅក្នុងស្ថានភាពដូចជា៖

      1. គ្មានទឹកនោម ឬ ខ្សត់ទឹកនោម ឬ ឱសថបញ្ចុះទឹកនោមគ្មានប្រសិទ្ធិភាព

      2. ជីពចរកើនឡើង

      3. ទទួលផលរំខានពីឱសថបង្កើនសកម្មភាពបេះដូងឬឱសថបង្កើនសម្ពាធឈាមផ្សេងទៀត ឬក៏ មិនអាចទទួលបានប្រសិទ្ធិភាពល្អប្រសើរគ្រប់គ្រាន់ពីឱសថទាំងនេះ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ប្រើក្នុងកម្រិត1~5μg/kg/នាទី ដោយបញ្ចូលតាមសរសៃវ៉ែនជាប់ឥតដាច់។ អាចបង្កើនកម្រិតដល់20μg/kg/នាទី ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមសម្ពាធឈាម ចំនួនជីពចរ និង បរិមាណទឹកនោមរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺមហារីកPheochromocytoma។

    • ផលរំខាន

      ផលរំខានរួមមាន ចង្វាក់បេះដូងខុសប្រក្រតី ត្រជាក់ដៃជើង ក្អួតចង្អោរ បេះដូងលោតញាប់ ចង់ក្អួត ហើមពោះ ឈឺពោះ រលាកសរសៃវ៉ែន ប្រតិកម្មនៅកន្លែងចាក់ថ្នាំ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្អួតចង្អោរ ឈឺពោះខ្លាំង មិនបត់ជើងធំ (ស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus))

      - ត្រជាក់ដៃជើង ទឹកមុខស្លេកស្លាំង ស្ពឹក (ខ្វះចរន្តឈាមទៅដល់អវៈយវៈ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទPhenothiazine (Prochlorperazine ជាដើម), ឱសថប្រភេទButyrophenone(Droperidol ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបង្កើនចរន្តឈាមនៅតម្រងនោមជាដើមនៃDopamine hydrochlorideថយចុះ។

      ・ឱសថប្រភេទMAO inhibitor - អាចធ្វើអោយសកម្មភាពនៃDopamine hydrochlorideកើនឡើងនិងអូសបន្លាយ។

      ・ថ្នាំស្ពឹកប្រភេទFlurane(Halothane ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់ចង្វាក់បេះដូង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មិនត្រូវលាយជាមួយSodium Bicarbonateនោះទេ។

      ・ជាឱសថក្នុងជម្រើសទីមួយសម្រាប់ការព្យាបាលអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock) ដោយគេប្រើឱសថនេះនៅពេលចង់បង្កើនសម្ពាធឈាមនិងបង្កើនបរិមាណទឹកនោម។

      ・ដោយសារសកម្មភាពឱសថមានរយៈពេលខ្លីគឺ1~2នាទី ដូច្នេះ ត្រូវប្រើការព្យួរសេរ៉ូមដើម្បីបញ្ចូលឱសថ។

      ការជ្រើសរើសរវាងឱសថ Dopamine hydrochlorideនិងឱសថDobutamine hydrochloride គឺ គេប្រើDopamine hydrochlorideនៅពេលការបង្កើនសម្ពាធឈាមជាការសំខាន់ និង ប្រើDobutamine hydrochlorideនៅពេលសម្ពាធឈាមមិនមានបញ្ហា ប៉ុន្តែអ្នកជំងឺមានអាការៈខ្សោយបេះដូងនិងជីពចរដើរលឿន។

    • សកម្មភាពឱសថ

      ឱសថនេះជាសារធាតុដូប៉ាមីន(Dopamine)ដែលជាសារធាតុមានពីធម្មជាតិនៅក្នុងរាងកាយ ដោយវាមានសកម្មភាពបង្កើនការកន្ត្រាក់នៃសាច់ដុំបេះដូង បង្កើនចរន្តឈាមនៅក្នុងតម្រងនោម(ជាលទ្ធផល បង្កើនបរិមាណទឹកនោម) បង្កើនចរន្តឈាមនៅក្នុងពោះវៀន បង្កើនសម្ពាធឈាម ធ្វើអោយស្ថានភាពចរន្តឈាមចុះខ្សោយនៅក្នុងរាងកាយល្អប្រសើរឡើងវិញ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp